អដ្ឋកថា សុនេត្តអនុសាសនីសូត្រ

ក្បាលទី 30 · ទំព័រ 328

ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានគ្រូឈ្មោះសុនេត្តៈ ជា អ្នកធ្វើនូវកំពង់ ជាទីទៅកាន់សុគតិភព ជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ឯគ្រូឈ្មោះសុនេត្តៈ មានសាវ័កច្រើនរយ ។ ក៏គ្រូឈ្មោះសុនេត្តៈ រមែងសម្តែងធម៌ ដើម្បីដឹកនាំសាវ័កទាំងឡាយ ឲ្យទៅកើត ក្នុងព្រហ្មលោក ។ ម្នាលភិក្ខុទាំងឡាយ បើពួកសាវ័កណា មិនបានញ៉ាំងចិត្ត ឲ្យជ្រះថ្លា ចំពោះគ្រូឈ្មោះសុនេត្តៈ ដែលសម្តែងធម៌ ដើម្បីដឹកនាំឲ្យទៅកើត ក្នុងព្រហ្មលោកទេ ពួកសាវ័កនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅ កើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ ម្នាលភិក្ខុទាំងឡាយ បើពួកសាវ័កណា បានញ៉ាំងចិត្តឲ្យជ្រះថ្លា ចំពោះគ្រូឈ្មោះសុនេត្តៈ ដែលសម្តែងធម៌ ដើម្បីដឹកនាំឲ្យ ទៅកើតក្នុងព្រហ្មលោកហើយ ពួកសាវ័កនោះ លុះបែកធ្លាយរាងកាយស្លាប់ ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ។ ម្នាលភិក្ខុទាំងឡាយ កាលពី ដើម មានគ្រូឈ្មោះមូគបក្ខៈ ។ បេ ។ មានគ្រូឈ្មោះអរនេមិ ។ បេ ។ មានគ្រូ ឈ្មោះកុទ្ទាលៈ ។ បេ ។ មានគ្រូឈ្មោះហត្ថិបាល ។ បេ ។ មានគ្រូឈ្មោះជោតិបាល ។ បេ ។ មានគ្រូឈ្មោះអរកៈ ជាអ្នកធ្វើនូវកំពង់ ជាទីទៅកាន់សុគតិភព ជាអ្នក ប្រាសចាកតម្រេកក្នុងកាមទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ឯគ្រូឈ្មោះអរកៈ មានសាវ័កច្រើនរយ ។ គ្រូឈ្មោះអរកៈ តែងសម្តែងធម៌ ដើម្បីដឹកនាំសាវ័ក ទាំងឡាយ ឲ្យទៅកើតក្នុងព្រហ្មលោក ។ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័កណា