អដ្ឋកថា វិនយវគ្គ បឋមវិនយធរសូត្រ

ក្បាលទី 30 · ទំព័រ 337

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះ ថា វិនយធរ ( អ្នកទ្រទ្រង់វិន័យ ) ។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេច ខ្លះ ។ គឺភិក្ខុស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ ដោយអាចារៈ និងគោចរ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកបានតាមប្រាថ្នា បានដោយ ងាយ បានដោយស្រួលនូវឈានទាំង ៤ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ថ្លៃថ្លា ជា គ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់សម្រេចនូវចេតោវិមុត្តិ និង បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ឈ្មោះថា វិនយធរ ។