អដ្ឋកថា តតិយវិនយធរសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះថា វិនយធរ ។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ ជាអ្នកខ្ជាប់ខ្ជួន មិនឃ្លេងឃ្លោងក្នុងវិន័យ ១ ជាអ្នកបានតាមប្រាថ្នា បានដោយងាយ បានដោយ ស្រួលនូវឈានទាំង ៤ ដែលកើតក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុង បច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិដែលមិន មានអាសវៈ ព្រោះអស់អាសវៈទាំងឡាយដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះ ឈ្មោះថាវិនយធរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះថា វិនយធរ ។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ រពឫកឃើញ នូវបុព្វេនិវាសជាច្រើនប្រការ គឺ ១ ជាតិ ២ ជាតិ ។ បេ ។ រពឫកឃើញនូវ បុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ និងឧទ្ទេស ១ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងផុតចក្ខុជារបស់មនុស្សធម្មតា ។ បេ ។ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម ១ ធ្វើឲ្យជាក់ច្បាស់សម្រេចនូវចេតោវិមុត្តិ និងបញ្ញា វិមុត្តិដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយខ្លួនឯង ក្នុង បច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ឈ្មោះថាវិនយធរ ។