អដ្ឋកថា សត្ថុសាសនសូត្រ

ក្បាលទី 30 · ទំព័រ 343

គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយវិនយធរសូត្រទី ៣ ដូចតទៅនេះ បទថា វិនយេ ខោ បន ឋិតោ ហោតិ សេចក្តីថា តាំងនៅហើយក្នុង លក្ខណៈនៃវិន័យ ។ បទថា អសំហីរោ សេចក្តីថា មិនអាចឲ្យលះបង់នូវ ការប្រកាន់មាំវត្ថុដែលប្រកាន់ហើយ ។ អដ្ឋកថា តតិយវិនយធរសូត្រទី ៣ ចប់ លេខឃ្នាបទី ៧៥ ដល់លេខឃ្នាប ៧៩ មិនមានឈ្មោះសូត្រ និងអដ្ឋកថាឡើយ ៥ គ្រានោះឯង ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុង ទីដ៏សមគួរ ។ លុះព្រះឧបាលិដ៏មានអាយុអង្គុយក្នុងទីដ៏សមគួរហើយ ទើប ក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏ មានព្រះភាគសម្តែងធម៌ដល់ខ្ញុំព្រះអង្គ ដោយសេចក្តីសង្ខេបឲ្យទាន ខ្ញុំព្រះអង្គ បានស្តាប់ធម៌របស់ព្រះដ៏មានព្រះភាគហើយ នៅតែម្នាក់ឯង ចៀសចេញចាក ពួកគណៈ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកម្តៅកិលេស បញ្ជូនចិត្តទៅក្នុង ព្រះនិព្វាន ។ ម្នាលឧបាលិ អ្នកត្រូវដឹងនូវពួកធម៌ណាថា ធម៌ទាំងនេះមិន នាំឲ្យនឿយណាយដោយដាច់ខាត មិននាំឲ្យរសាយចិត្ត មិននាំឲ្យរលត់ មិន នាំឲ្យស្ងប់ មិននាំឲ្យបានអភិញ្ញា មិននាំឲ្យបានត្រាស់ដឹង មិននាំឲ្យបានព្រះ និព្វាន ម្នាលឧបាលិ អ្នកត្រូវចាំទុកដោយដាច់ខាតថា នេះមិនមែនជាធម៌ នេះ មិនមែនជាវិន័យ នេះមិនមែនជាពាក្យប្រដៅរបស់ព្រះសាស្តាឡើយ ។ ម្នាល ឧបាលិ អ្នកត្រូវដឹងនូវពួកធម៌ណាថា ធម៌ទាំងឡាយនេះ នាំឲ្យនឿយណាយ ដោយដាច់ខាត នាំឲ្យរសាយចិត្ត នាំឲ្យរលត់ នាំឲ្យស្ងប់ នាំឲ្យបានអភិញ្ញា នាំឲ្យបានត្រាស់ដឹង នាំឲ្យបានព្រះនិព្វាន ម្នាលឧបាលិ អ្នកត្រូវចាំទុកដោយ ដាច់ខាតថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្