អធិករណសមថសូត្រ និងអដ្ឋកថា

ក្បាលទី 30 · ទំព័រ 345

ក៏ចាកគណៈ ផ្លូវចិត្តក៏ចាកកិលេសទាំងឡាយ ។ បទថា អប្បមត្តោ បាន ដល់ តាំងនៅហើយ ក្នុងការមិននៅប្រាសចាកសតិ ។ បទថា បហិតត្តោ ប្រែថា មានខ្លួនបញ្ជូនទៅហើយ ។ បទថា និព្វិទាយ បានដល់ ដើម្បីជា ប្រយោជន៍ដល់ការនឿយណាយក្នុងវដ្តៈ ។ បទថា វិរាគាយ សេចក្តីថា ដើម្បីជាប្រយោជន៍ដល់ការប្រាសចាកកិលេស មានរាគៈជាដើម ។