អដ្ឋកថា អធិករណសមថសូត្រ
បទថា និរោធាយ បានដល់ ដើម្បីជាប្រយោជន៍ដល់ការធ្វើមិនឲ្យប្រព្រឹត្តទៅបាន ។ បទថា វូបសមាយ បានដល់ ដើម្បីការរម្ងាប់កិលេស ដើម្បីមិនបាននៃ កិលេស ។ បទថា អភិញ្ញាយ សេចក្តីថា ដើម្បីជាប្រយោជន៍ដល់ការដឹង ក្រៃលែង នូវការលើកឡើងកាន់ត្រៃលក្ខណ៍ ។ បទថា សម្ពោធាយ សេចក្តី ថា ដើម្បីជាប្រយោជន៍ដល់ការត្រាស់ដឹងធម៌ ពោល គឺមគ្គ ។ បទថា និព្វានាយ សេចក្តីថា ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៧ នេះ ឈ្មោះថា អធិករណសមថៈ សម្រាប់រម្ងាប់ សម្រាប់ផ្សះផ្សានូវអធិករណៈទាំងឡាយ ដែលកើត ឡើងហើយ កើតឡើងហើយ ។ ធម៌ទាំង ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺ សង្ឃត្រូវឲ្យសម្មុខាវិន័យ ១ ត្រូវឲ្យសតិវិន័យ ១ ត្រូវឲ្យអមូឡ្ហវិន័យ ១ ត្រូវវិនិច្ឆ័យកាត់ទោសតាមពាក្យប្តេជារបស់អ្នកឆ្លើយ ១ ត្រូវវិនិច្ឆ័យតាមភាគ ច្រើនជាប្រមាណ ១ ត្រូវកាត់ទោសតាមកម្មរបស់ភិក្ខុដែលប្រព្រឹត្តលាមក ១ ត្រូវវិនិច្ឆ័យឲ្យពួកភិក្ខុដែលវិវាទទាស់ទែងគ្នា សង្រួបសង្រួម អត់ឱនគ្នាទៅវិញ ទៅមក ដូចគេគ្របមូត្រលាមកដោយស្មៅ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៧ យ៉ាងនេះ ឈ្មោះថា អធិករណសមថៈ សម្រាប់រម្ងាប់ សម្រាប់ ផ្សះផ្សានូវអធិករណៈទាំងឡាយ ដែលកើតឡើងហើយ កើតឡើងហើយ ។ វិនយវគ្គទី ៣ ចប់ ឧទ្ទាននៃវិនយវគ្គនោះគឺ បាលី ១០ លើក មានក្នុងអដ្ឋមវគ្គ គឺនិយាយអំពីភិក្ខុជា វិនយធរ ៤ ពួក ១ ភិក្ខុជាវិនយធរ ដែលរុងរឿង ៤ ពួក ១ ពាក្យប្រដៅ ១ អធិករណសមថៈ ១ ។