មេត្តាសូត្រ

ក្បាលទី 30 · ទំព័រ 354

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុង ទីនោះឯង ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលធ្វើឲ្យថ្នឹក ចម្រើនធ្វើឲ្យរឿយៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ បានតាំងទុករឿយៗ បានសន្សំ បានប្រារព្ធល្អហើយ មាន អានិសង្ស ៨ ប្រការជាប្រាកដ ។ អានិសង្ស ៨ ប្រការ តើដូចម្តេចខ្លះ ។ គឺដេកលក់ជាសុខ ១ ភ្ញាក់ឡើងជាសុខ ១ មិនឃើញនូវសុបិនអាក្រក់ ១ ជាទីស្រឡាញ់នៃពួកមនុស្ស ១ ជាទីស្រឡាញ់នៃពួកអមនុស្ស ១ ពួកទេវតា តែងរក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី សស្រ្តាវុធក្តី មិនប៉ះពាល់នូវបុគ្គលនោះ ១ កាលបើមិនទាន់បានគុណវិសេសដ៏ខ្ពង់ខ្ពស់ទេ រមែងទៅកើតក្នុងព្រហ្មលោក ១ ។ ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលធ្វើឲ្យថ្នឹក ចម្រើន ធ្វើឲ្យរឿយៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ បានតាំងទុករឿយៗ បានសន្សំ បានប្រារព្ធល្អហើយ រមែងមានអានិសង្ស ៨ ប្រការនេះឯងជាប្រាកដ ។ បុគ្គលដែលនឹករពឫកចំពោះ ចម្រើននូវមេត្តា ប្រមាណ មិនបាន ពិចារណាឃើញនូវការអស់ទៅ នៃឧបធិក្កិលេស សំយោជនៈទាំងឡាយក៏ស្រាលស្តើង ( ចាក ខន្ធសន្តាន ) បើបុគ្គលមានចិត្តមិនបានប្រទូស្តសត្វណាមួយ ឈ្មោះថា ជាប់មេត្តា កុសលក៏រមែងកើតមាន ដោយហេតុនោះ ចំណែកព្រះអរិយៈ មានចិត្តអនុគ្រោះ សត្វទាំងឡាយទាំងពួង តែងធ្វើបុណ្យច្រើន ពួកស្តេច ណាដែលប្រាកដ ដូចជាឥសី បានឈ្នះន