អដ្ឋកថា បញ្ញាសូត្រ
បទថា ន ជាបយេ បានដល់ មិនមែនអ្នកដទៃធ្វើនូវការវិនាស ដល់អ្នកដទៃ ។ បទថា មេត្តសោ បានដល់ ជាអ្នកមានចំណែកនៃសមាធិ ចិត្តដែលសម្បយុត្តដោយមេត្តា ។ បទថា សព្វភូតានំ បានដល់ ក្នុងសព្វ សត្វទាំងឡាយ ។ បទថា វេរំ តស្ស ន កេនចិ សេចក្តីថា បុគ្គលនោះ រមែងមិនមានអកុសលវេរា ឬបុគ្គលវេរាជាមួយបុគ្គលណាឡើយ ។ ម្នាលភិក្ខុទាំងឡាយ ហេតុ ៨ យ៉ាង បច្ច័យ ៨ យ៉ាងនេះ ប្រព្រឹត្តទៅដើម្បីបាននូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់ បាន ដើម្បីជាភិយ្យោភាពដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ហើយ ។ ហេតុបច្ច័យ ៨ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យនៅនឹងគ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ ជាគរុដ្ឋានិយបុគ្គល ( បុគ្គលតាំងនៅក្នុងស្ថានដែលគួរគោរព ) ជាអ្នកមាន ហិរិ និងឱត្តប្បៈដ៏ក្លៀវក្លា តម្កល់នូវសេចក្តីស្រឡាញ់ និងសេចក្តីគោរពចំពោះ បុគ្គលជាគរុដ្ឋានិយៈ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ នេះជាបច្ច័យទី ១ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញាជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែល ខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាព ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញា ដែលខ្លួនបាន ។ បុគ្គលនោះ ចូលទៅអាស្រ័យនៅនឹងគ្រូនោះ ឬសព្រហ្មចារី បុគ្គលណាមួយ ជាគរុដ្ឋានិយៈ ជាអ្នកមានហិរិ និងឱត្តប្បៈដ៏ក្លៀវក្លា តម្កល់ សេចក្តីស្រឡាញ់ និងសេចក្តីគោរពចំពោះបុគ្គលគរុដ្ឋានិយៈ ភិក្ខុនោះចូលទៅរក ( បុគ្គលនោះ ) តាមកាលគួរ ហើយសាកសួរត្រង់ប្រស្នាថា បពិត្រ លោកដ៏ចម្រើន ហេតុនេះដូចម្តេច សេចក្តីអធិប្បាយនៃភាសិតនេះដូចម្តេច ។