អដ្ឋកថា ទុតិយអប្បិយសូត្រ

ក្បាលទី 30 · ទំព័រ 371

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាង រមែងមិន ជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរនៃសព្រហ្មចារី បុគ្គលទាំងឡាយ ។ ធម៌ ៨ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១ ប្រាថ្នាមិនឲ្យ គេមើលងាយ ១ មិនស្គាល់កាល ១ មិនស្គាល់ប្រមាណ ១ មានការងារ មិនស្អាត ១ និយាយច្រើន ១ ជេរប្រទេចផ្តាសានូវសព្រហ្មចារីបុគ្គលទាំងឡាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាងនេះឯង រមែង មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត មិនជាទីគោរព មិនជាទីសរសើរនៃ សព្រហ្មចារីបុគ្គលទាំងឡាយឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ ធម៌ ៨ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព គួរជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយ ។ ធម៌ ៨ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រាថ្នាលាភ ១ មិនប្រាថ្នា សក្ការៈ ១ មិនមែនជាអ្នកប្រាថ្នាមិនឲ្យអ្នកដទៃមើលងាយ ១ ស្គាល់កាល ១ ស្គាល់ប្រមាណ ១ មានការងារស្អាត ១ មិននិយាយច្រើន ១ មិនជេរប្រទេច ផ្តាសានូវសព្រហ្មចារីបុគ្គលទាំងឡាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ ធម៌ ៨ យ៉ាងនេះឯង ទើបជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយអប្បិយសូត្រទី ៤ ដូចតទៅនេះ បទថា អនវញ្ញត្តិកាមោ សេចក្តីថា មិនបំណងមើលងាយថា ឱហ្ន៎ អ្នកដទៃ មិនគប្បីមើលងាយអញ ។ បទថា អកាលញ្ញូ បានដល់ មិនដឹងកាល ឬមិនមែនកាល គឺពោលក្នុងកាលមិនមែនកាល ។ បទថា អសុចិ បានដល់ ដែលប្រកបដោយកាយកម្មមិនស្អាតជាដើម ។