បឋមលោកធម្មសូត្រ និងអដ្ឋកថា
ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំងឡាយ ៨ យ៉ាងនេះ តែង ជាប់តាមនូវសត្វលោក ទាំងសត្វលោក ក៏វិលទៅតាមនូវលោកធម៌ទាំង ៨ ដែរ ។ លោកធម៌ ៨ យ៉ាង តើដូចម្តេចខ្លះ ។ គឺលាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១ ។ ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះឯង តែងជាប់តាមសត្វលោក ទាំងសត្វលោក ក៏វិលទៅតាមនូវលោកធម៌ទាំង ៨ យ៉ាងនេះដែរ ។ ធម៌ទាំងឡាយនេះ គឺលាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១ ជាធម៌ មិនទៀង ក្នុងមនុស្សជាតិទាំងឡាយ ជាធម៌មិនឋិតថេរ មានសេចក្តីប្រែប្រួលជាធម្មតា ចំណែកបុគ្គលអ្នក មានប្រាជ្ញា មានស្មារតី លុះដឹងនូវធម៌នេះហើយ រមែង ពិចារណានូវធម៌ ដែលមានសេចក្តីប្រែប្រួលជាធម្មតា ឥដ្ឋារម្មណ៍ទាំងឡាយ រមែងមិនញាំញីនូវចិត្តរបស់បុគ្គល នោះបាន ទាំងអនិដ្ឋារម្មណ៍ ក៏មិនអាចប៉ះទង្គិចបាន សេចក្តីត្រេកអរ ឬថា សេចក្តីថ្នាំងថ្នាក់ចិត្ត ក៏បុគ្គល នោះបានកម្ចាត់បង់ហើយ ដល់នូវសេចក្តីវិនាស មិន មានតទៅទៀតឡើយ បុគ្គលអ្នកដល់នូវត្រើយនៃភព រមែងដឹងច្បាស់ ដោយប្រពៃ ព្រោះដឹងច្បាស់នូវបទ គឺព្រះនិព្វាន ដែលមិនមានធូលី គឺកិលេស មិនមាន សេចក្តីសោក ។ ៥