អដ្ឋកថា បឋមលោកធម្មសូត្រ
ក្បាលទី 30 · ទំព័រ 374
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមលោកធម្មសូត្រទី ៥ ដូចតទៅនេះ ឈ្មោះថា លោកធម៌ ព្រោះជាធម៌របស់លោក ។ ឈ្មោះថា បុគ្គលផុត ចាកលោកធម៌ទាំងនេះមិនមាន សូម្បីព្រះពុទ្ធទាំងឡាយក៏នៅមាន ព្រោះហេតុ នោះឯង ទើបត្រាស់ថា លោកំ អនុបរិវត្តន្តិ ការវិលទៅតាមលោក ។ សេចក្តីថា រមែងជាប់តាមទៅមិនលះបង់ បានដល់ មិនត្រឡប់ចាកលោក ។ បទថា លោកោ ច អដ្ឋ លោកធម្មេ អនុបរិវត្តតិ សេចក្តីថា លោកនេះ តែងជាប់តាម មិនលះលោកធម៌ទាំងនោះ អធិប្បាយថា មិនត្រឡប់ចាកធម៌ ទាំងនោះ ។ ក្នុងបទថា លាភោ អលាភោ គប្បីជ្រាបថា កាលលាភមកដល់ ការ មិនមានលាភក៏មកដល់ដូចគ្នា ។ ក្នុងលោកធម៌ មានការវិនាសយសជាដើម ក៏ន័យនេះដូចគ្នា ។ បទថា អវេក្ខតិ វិបរិណាមធម្មេ បានដល់ ពិចារណា