អដ្ឋកថា ទេវទត្តសូត្រ

ក្បាលទី 30 · ទំព័រ 380

សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀប ក្រុងរាជគ្រឹះ ។ កាលដែលទេវទត្តភិក្ខុ ចៀសចេញមិនយូរបុន្មាន ក្នុងទីនោះ ឯង ព្រះមានព្រះភាគទ្រង់ប្រារព្ធនូវទេវទត្តភិក្ខុ ហើយត្រាស់ហៅភិក្ខុទាំងឡាយ ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវវិបត្តិនៃខ្លួនសព្វៗ កាល ជា ការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវវិបត្តិរបស់បុគ្គលដទៃ សព្វៗ កាល ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវសម្បត្តិ នៃខ្លួនសព្វៗ កាល ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណា នូវសម្បត្តិរបស់បុគ្គលដទៃសព្វៗ កាល ជាការប្រពៃ ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្តត្រូវអសទ្ធម្មទាំងឡាយ ៨ ប្រការគ្របសង្កត់ហើយ មានចិត្តត្រូវអសទ្ធម្ម រួបរឹតហើយ ទៅកើតក្នុងអបាយ ទៅកាន់នរក តាំងនៅអស់ ១ កប្ប មិន អាចអ្នកណាស្រោចស្រង់បាន ។ អសទ្ធម្ម ៨ ប្រការ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ទេវទត្តត្រូវលាភគ្របសង្កត់ហើយ មានចិត្តដែលលាភរួបរឹត ហើយ ទៅកើតក្នុងអបាយ ទៅកាន់នរក តាំងនៅអស់ ១ កប្ប មិនអាចអ្នកណា ស្រោចស្រង់បាន ។ ម្នាលភិក្ខុទាំងឡាយ ត្រូវអលាភ ម្នាលភិក្ខុទាំងឡាយ ត្រូវយស ម្នាលភិក្ខុទាំងឡាយ ត្រូវអយស ម្នាលភិក្ខុទាំងឡាយ ត្រូវ សក្ការៈ ម្នាលភិក្ខុទាំងឡាយ ត្រូវអសក្ការៈ ម្នាលភិក្ខុទាំងឡាយ ត្រូវសេចក្តី ប្រាថ្នាដ៏លាមក ម្នាលភិក្ខុទាំងឡាយ ទេវទត្តត្រូវបាបមិត្តគ្របសង្កត់ហើយ