ឧត្តរសូត្រ និងអដ្ឋកថា
ក្បាលទី 30 · ទំព័រ 383
គប្បីជ្រាបវិនិច្ឆ័យក្នុងទេវទត្តសូត្រទី ៧ ដូចតទៅនេះ បទថា អចិរប្បក្កន្តេ បានដល់ កាលទេវទត្តបំបែកសង្ឃហើយ ចេញទៅមិនយូរ ។ បទថា អារព្ភ បានដល់ អាស្រ័យ ឧទ្ទិស ប្រាថ្នា ។ បទថា អត្តវិបត្តឹ បានដល់ ការវិបត្តិ គឺអាការដែលវិបត្តិរបស់ខ្លួន ។ ក្នុងបទដ៏សេសក៏ន័យនេះដូចគ្នា ។