អដ្ឋកថា ឧត្តរសូត្រ

ក្បាលទី 30 · ទំព័រ 383

បទថា អភិភុយ្យ បានដល់ គ្របសង្កត់ ញាំញី ។ សម័យមួយ ព្រះឧត្តរដ៏មានអាយុគង់ក្នុងវិហារឈ្មោះវដ្តជាលិកា ទៀបភ្នំឈ្មោះសង្ខេយ្យកៈ ជិតស្រុកមហិសវត្ថុ ។ ក្នុងទីនោះ ព្រះឧត្តរដ៏មាន អាយុហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវ វិបត្តិនៃខ្លួនសព្វៗ កាល ជាការប្រពៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នក ពិចារណានូវវិបត្តិរបស់បុគ្គលដទៃសព្វៗ កាល ជាការប្រពៃ ម្នាលអាវុសោ ទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវសម្បត្តិនៃខ្លួនសព្វៗ កាល ជាការប្រពៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវសម្បត្តិរបស់អ្នកដទៃសព្វៗ កាល ជាការប្រពៃ ។ សម័យនោះឯង មហារាជឈ្មោះ វេស្សវ័ណចេញអំពីឧត្តរទិសទៅកាន់ ទក្សិណទិស ដោយកិច្ចនីមួយ ។ មហារាជឈ្មោះវេស្សវ័ណ បានឮថេរវាចា នៃព្រះឧត្តរដ៏មានអាយុ កំពុងសម្តែងធម៌ដល់ភិក្ខុទាំងឡាយ ក្នុងវិហារឈ្មោះ វដ្តជាលិកា ទៀបភ្នំសង្ខេយ្យកៈ ជិតស្រុកមហិសវត្ថុ យ៉ាងនេះថា ម្នាលអាវុសោ ទាំងឡាយ ភិក្ខុជាអ្នកពិចារណា នូវវិបត្តិនៃខ្លួនសព្វៗ កាល ជាការប្រពៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណា នូវវិបត្តិរបស់អ្នកដទៃសព្វៗ កាល ជាការប្រពៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវសម្បត្តិ នៃខ្លួនសព្វៗ កាល ជាការប្រពៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណា នូវសម្បត្តិរបស់អ្នកដទៃសព្វៗ កាល ជាការប្រពៃ ។ លំដាប់នោះ មហារាជ ឈ្មោះវេស្សវ័ណ ក៏បាត់អំពីវដ្តជាលិកាវិហារ ទៀបភ្នំសង្ខេយ្យកៈ ជិតស្រុក មហិសវត្ថុ ទៅប្រាកដក្នុងតាវត្តិង្សទេវលោក ដូចបុរសមានកម្លាំងលាដៃដែល បត់ចូល ឬបត់ចូលនូវដៃដែលលាចេញ យ៉ាងនោះឯង ។ លំដាប់នោះឯង មហារាជវេស្សវ័ណ ចូលទៅគាល់ព្រះឥន្ទ្រជា