អដ្ឋកថា នន្ទសូត្រ
ម្នាលភិក្ខុទាំងឡាយ អ្នកផងកាលបើពោលតាមត្រឹមត្រូវ គប្បី ពោលនូវនន្ទភិក្ខុថា ជាកុលបុត្តដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកផងកាលបើ ពោលតាមត្រឹមត្រូវ គប្បីពោលនូវនន្ទភិក្ខុថា ជាអ្នកមានកម្លាំងកាយដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកផងកាលបើពោលតាមត្រឹមត្រូវ គប្បីពោលនូវនន្ទភិក្ខុថា ជាអ្នកគួរនាំមកនូវសេចក្តីជ្រះថ្លាដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកផង កាលបើពោលតាមត្រឹមត្រូវ គប្បីពោលនូវនន្ទភិក្ខុថា ជាអ្នកមានរាគៈដ៏ក្លៀវក្លា ដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ ចាំបាច់ពោលទៅថ្វីក្នុងទីដទៃ ថានន្ទភិក្ខុ គ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន ប្រកបរឿយៗ នូវ ការភាក់រពឫក ប្រកបដោយសតិ និងសម្បជញ្ញៈ ទើបនន្ទភិក្ខុអាចដើម្បីប្រព្រឹត្ត នូវព្រហ្មចរិយធម៌ឲ្យបរិបូណ៌ បរិសុទ្ធបាន ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលនន្ទភិក្ខុមានទ្វារគ្រប់គ្រងហើយក្នុងឥន្ទ្រិយ ទាំងឡាយនោះយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ បើនន្ទភិក្ខុរមិលមើលទៅទិស ខាងកើត លុះតែប្រមូលនូវហេតុទាំងអស់ ដោយចិត្ត ទើបនន្ទភិក្ខុរមិលមើល នូវទិសខាងកើត ដោយគំនិតថា អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈាន ិងទោមនស្សនឹងមិនជាប់តាមអាត្មាអញ ដែលកំពុងរមិលមើលទិសខាងកើត យ៉ាងនេះ ។ ព្រោះហេតុនោះ ក្នុងសាសនានេះ នន្ទភិក្ខុទើបឈ្មោះថា ជាអ្នក មានសេចក្តីដឹងខ្លួន ក្នុងការគ្រប់គ្រងទ្វារនោះ ។ ម្នាលភិក្ខុទាំងឡាយ បើនន្ទភិក្ខុ រមិលមើលទិសខាងលិច រមិលមើលទិសខាងជើង រមិលមើលទិសខាងត្បូង ងើយមើលទៅទិសខាងលើ ឱនមើលទិសខាងក្រោម ងាកមើលទៅទិសជាលំដាប់ លុះតែប្រមូលនូវហេតុទាំងអស់ដោយចិត្ត ទើបនន្ទភិក្ខុងាកមើលនូវ ទិសជាលំដាប់ ដោយគំនិតថា អកុសលធម៌ទាំងឡា