ករណ្ឌវសូត្រ

ក្បាលទី 30 · ទំព័រ 395

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្បែរឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា ។ សម័យនោះឯង ភិក្ខុទាំងឡាយចោទភិក្ខុផងគ្នា ដោយអាបត្តិ ។ ភិក្ខុនោះ កាលត្រូវពួកភិក្ខុផងគ្នា ចោទដោយអាបត្តិ ក៏អាង ពាក្យដទៃដោយពាក្យដទៃ បដិសេធពាក្យទៅខាងក្រៅ ធ្វើសេចក្តីក្រោធផង ទោសផង សេចក្តីមិនពេញចិត្តផង ឲ្យកើតប្រាកដ ។ លំដាប់នោះ ព្រះដ៏មាន ព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបណ្តេញនូវបុគ្គលនេះចេញ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបណ្តេញ នូវបុគ្គលនេះចេញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ( នោះ ) ជាបុគ្គលគួរ បណ្តេញចេញ បុគ្គលដូចជាកូននៃបុគ្គលដទៃ រមែងបៀតបៀនបានទេដឹង ម្នាលភិក្ខុទាំងឡាយ ការឈានទៅមុខ និងថយក្រោយ ការមើលទួទៅ មើល ផ្សេងៗ ការបត់អវ័យវៈចូល ការលាអវ័យវៈចេញ ការទ្រទ្រង់នូវសង្ឃាដិ បាត្រ ចីវរ របស់បុគ្គលពួកខ្លះ ក្នុងសាសនានេះ ប្រាកដដូច្នោះ ដូចដំណើរ នៃពួកភិក្ខុដ៏ចម្រើនដទៃ ពួកភិក្ខុមិនឃើញនូវអាបត្តិរបស់ភិក្ខុនោះ លុះកាលណា ពួកភិក្ខុឃើញនូវអាបត្តិ ភិក្ខុនោះ ក៏ដឹងនូវភិក្ខុនោះយ៉ាងនេះថា ភិក្ខុនេះ ជាអ្នកប្រទូស្តដល់សមណៈ ដូចជាសំដី ឬអង្កាមក្នុងសមណៈ ជាសំរាមក្នុង សមណៈ លុះពួកភិក្ខុដឹងច្បាស់នូវភិក្ខុនោះ ដូច្នេះហើយ ក៏ធ្វើឲ្យវិនាសទៅ ខាងក្រៅ ( ជំនុំសង្ឃ ) ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ព្រោះថា អ្នកកុំ ប្រទូស្តភិក្ខុល្អទាំងឡាយឯទៀតឡើយ ។ ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងស្មៅ ដែលបង្ខូចស្រូវ ជាសំដីក្នុងស្រូវ ជាសំរាមដល់ស្រូវ ផុសឡើងក្នុងស្រែនៃ ស្រូវដ៏ល្អ គល់ស្មៅនោះក៏ដូច្នោះដែរ ដូចគល់នៃស្រូវដ៏ចម្រើនដទៃ ដើមក៏ ដូច្នោះដែរ ដូចជាដើមនៃ