អដ្ឋកថាវេរញ្ជសូត្រ

ក្បាលទី 30 · ទំព័រ 414

គប្បីជ្រាបវិនិច្ឆ័យវេរញ្ជសូត្រក្នុងទី ១ នៃមហាវគ្គទី ២ ដូចតទៅនេះ គប្បីប្រកបបទជាដើមយ៉ាងនេះថា អភិវាទេតិ ជាមួយនឹង ន អក្ខរៈ ដែលបានពោលក្នុងបទនេះថា ន សមណោ គោតមោ ហើយ ជ្រាបដោយសេចក្តីយ៉ាងនេះថា ព្រះសមណគោតមមិនថ្វាយបង្គំ មិនក្រោក ឡើងអំពីអាសនៈ ទាំងមិនអញ្ជើញដោយអាសនៈយ៉ាងនេះថា សូមអ្នក អង្គុយត្រង់នេះ ។ វា សព្ទ ក្នុងពាក្យថា អភិវាទេតិ វា ជាដើម ចុះក្នុង អត្ថឈ្មោះថា វិភាវន ធ្វើឲ្យជាក់ច្បាស់ ដូច វា សព្ទ ក្នុងប្រយោគជាដើម ថា រូបំ និច្ចំ វា អនិច្ចំ វា រូប ទៀង ឬមិនទៀង ។ វេរញ្ជព្រាហ្មណ៍ កាលពោលយ៉ាងនេះហើយ លុះឃើញព្រះមានព្រះភាគ មិនធ្វើការសំពះខ្លួន ជាដើម ទើបពោលថា តយិទំ ភោ គោតម តថេវ បពិត្រព្រះគោតម សេចក្តីនោះពិតយ៉ាងនោះ អធិប្បាយថា វត្ថុដែលខ្ញុំបានឮមកនោះ យ៉ាងនោះ ពិត ។ ការបានឮមក និងការបានឃើញនោះសមគ្នាដោយអត្ថ គឺតែមួយដូចគ្នា ។ ព្រះគោតម ។ បេ ។ មិនអញ្ជើញដោយអាសនៈ ។ វេរញ្ជព្រាហ្មណ៍ ពោលបញ្ជាក់រឿងដែលខ្លួនបានស្តាប់ និងបានឃើញ ទើបពោលតិះដៀល ដោយប្រការយ៉ាងនោះ ។ បទថា តយិទំ ភោ គោតម ន សម្បន្នមេវ សេចក្តីថា ការមិនធ្វើការអភិវាទជាដើមនោះ មិនសមគួរឡើយ ។ គ្រានោះ ព្រះមានព្រះភាគទ្រង់មិនបានអាស្រ័យទោស គឺការលើកខ្លួន សង្កត់ដល់វេរញ្ជព្រាហ្មណ៍នោះ មានព្រះហបឫទ័យត្រជាក់ក្សេម ដោយព្រះករុណា ទ្រង់បំណងនឹងកម្ចាត់ការមិនដឹងនោះ ហើយទ្រង់សម្តែងការពាល់ ត្រូវ ទើបត្រាស់ពាក្យជាដើមថា នាហន្តំ ព្រាហ្មណ ដូច្នេះ ។