អដ្ឋកថាអស្សាជានីយសូត្រ
ក្បាលទី 30 · ទំព័រ 468
គប្បីជ្រាបវិនិច្ឆ័យក្នុងអស្សាជានីយសូត្រទី ៣ ដូចតទៅនេះ បទថា អង្គេហិ បានដល់ ដោយអង្គ គឺគុណ ។ បទថា តស្សំ ទិសាយំ ជាតោ ហោតិ សេចក្តីថា សេះសិន្ធពអាជានេយ្យកើតត្រង់ច្រាំងស្ទឹងសិន្ធុ នោះ ។ សេះអាជានេយ្យដែលល្អដទៃ រមែងកើតក្នុងទីនោះឯង ។ បទថា អល្លំ វា សុក្ខំ វា បានដល់ ស្មៅស្រស់ ឬស្មៅស្ងួត ។ បទថា ន ច អញ្ញេ អស្សេ ឧព្វេជេតា សេចក្តីថា សេះអាជានេយ្យនោះ មិនបៀតបៀន គឺ