អដ្ឋកថា អស្សខឡុង្គសូត្រ

ក្បាលទី 30 · ទំព័រ 469

បទថា វាហី បានដល់ នាំភារៈទៅជាសភាវៈ គឺតបស្នងនឹងពាក្យប្រើដែលគេឲ្យ ។ បទថា យាវ ជីវិតមរណបរិយាទានា បានដល់ ដរាបដល់អស់ជីវិតដោយការមរណៈ ។ បទថា សក្កច្ចំ បរិភុញ្ជតិ សេចក្តីថា ពិចារណាភោជនដូចទឹកអមតៈ ហើយ ទើបបរិភោគដោយខ្លួនឯងនោះឯង ។ ក្នុងបទថា បុរិសថាមេន ជាដើម ព្រះមានព្រះភាគត្រាស់ដល់កម្លាំងញាណជាដើម ។ បទថា សណ្ឋានំ បានដល់ ធូរថយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសេះមានពុតត្បុត ៨ យ៉ាង និងទោសនៃសេះ ៨ យ៉ាង បុរសមានពុតត្បុត ៨ យ៉ាង និងទោស នៃបុរស ៨ យ៉ាង ចូរអ្នកទាំងឡាយ ចាំស្តាប់នូវធម៌នោះចុះ ។ បេ ។ ម្នាល ភិក្ខុទាំងឡាយ សេះមានពុតត្បុត ៨ យ៉ាង និងទោសនៃសេះ ៨ យ៉ាង តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ កាល ដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏ត្រឡប់ ថយក្រោយ ញ៉ាំងរថឲ្យត្រឡប់ថយក្រោយ ម្នាលភិក្ខុទាំងឡាយ សេះមាន ពុតត្បុតពួកខ្លះ ក្នុងលោកនេះបែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោស របស់សេះទី ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏ប្រាយជើងខាងក្រោយ ទង្គិចក្បាលនឹងក្បាលក្រពើរថផង បំបាក់ ឈើជា ៣ កំណាត់ ( ចែរថ ) ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតពួក ខ្លះ ក្នុងលោកនេះបែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់សេះ ទី ២ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះមានពុតត្បុតពួកខ្លះ ក្នុងលោក នេះ កាលដែលនាយសារថី និយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏លើកនូវជើង ពាក់លើចន្ទោលនៃរថ ញាំញីនូវចន្ទោលរថ ឲ្យខ្ទេចខ្ទី ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតពួកខ្លះ