មលសូត្រ
ថា ឱនក្បាលចុះ ទម្លាក់នឹមដល់ផែនដី ប្រើជើងខោកចន្ទោលរថ ។ បទថា អជ្ឈោមទ្ទតិ សេចក្តីថា ប្រើជើងមុខទាំង ២ ជាន់ចន្ទោលរថ ឈរនៅ ។ បទថា ឧព្វដមំ រថំ ករោតិ សេចក្តីថា លើករថឡើងទួល ឬទីដែលមាន បន្លា ។ បទថា អនាទិយិត្វា បានដល់ ការមិនដាក់ចិត្ត គឺមិនអើពើ ។ បទថា មុខាធានំ បានដល់ បង្ហៀរដែលគេដាក់ក្នុងមាត់ ។ បទថា ខីលដ្ឋាយី សេចក្តីថា សេះឈរជើង ៤ មិនកម្រើក ដូចសសរ នៅឈប់មួយកន្លែង ដូចគ្នា នឹងសសរខឿន ព្រះមានព្រះភាគត្រាស់វដ្តៈតែម្យ៉ាងក្នុងព្រះសូត្រនេះ ។ ម្នាលភិក្ខុទាំងឡាយ មន្ទិលនេះមាន ៨ យ៉ាង ។ មន្ទិល ៨ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ មន្តទាំងឡាយ មានការមិន ស្វាធ្យាយ ជាមន្ទិល ១ ម្នាលភិក្ខុទាំងឡាយ ផ្ទះទាំងឡាយមានការមិនថែទាំ ជាមន្ទិល ១ ម្នាលភិក្ខុទាំងឡាយ ការខ្ជិលច្រអូស ជាមន្ទិលនៃសម្បុរសរីរៈ ១ ម្នាលភិក្ខុទាំងឡាយ ការប្រហែសធ្វេស ជាមន្ទិលនៃអ្នកថែរក្សា ១ ម្នាល ភិក្ខុទាំងឡាយ ការប្រព្រឹត្តអាក្រក់ ( ចំពោះប្តី ) ជាមន្ទិលរបស់ស្ត្រី ១ ម្នាលភិក្ខុទាំងឡាយ សេចក្តីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ ១ ម្នាលភិក្ខុ ទាំងឡាយ អកុសលធម៌ដ៏លាមក ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ ១ ម្នាលភិក្ខុទាំងឡាយ មន្ទិលដ៏លើស ជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិល យ៉ាងក្រៃលែង ១ ។ ម្នាលភិក្ខុទាំងឡាយ មន្ទិល ៨ យ៉ាងនេះឯង ។ មន្តទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល ផ្ទះ ទាំងឡាយមានការមិនថែទាំ ជាមន្ទិល ការខ្ជិលច្រអូស ជាមន្ទិលនៃពណ៌សម្បុរ ការប្រហែសធ្វេស ជាមន្ទិល នៃអ្នកថែរក្សា ការប្រព្រឹត្តអាក្រក់ ( ចំពោះប្តី ) ជា មន្ទិលរបស់ស្ត្រី សេចក្តីកំណាញ់ ជាមន្ទិលរបស់អ្នក ឲ្យ អកុសលធម៌ដ៏ល