ទូតសូត្រ

ក្បាលទី 30 · ទំព័រ 479

ឧស្សាហ៍ព្យាយាម ឈ្មោះថា ជាមន្ទិលនៃអ្នកគ្រប់គ្រងផ្ទះ ។ បទថា វណ្ណស្ស បានដល់ ពណ៌សម្បុររបស់កាយ ។ បទថា រក្ខតោ សេចក្តីថា រក្សាវត្ថុណាមួយ ដែលជាសម្បត្តិរបស់ខ្លួន ។ បទថា អវិជ្ជា បរមំ មលំ សេចក្តីថា អវិជ្ជា គឺការងងឹតដ៏ក្រាស់ ពោល គឺមូលនៃវដ្តៈដែលជាការមិន ដឹងក្នុងឋានៈ ៨ ជាមន្ទិលក្រៃលែងជាងមន្ទិលទាំងឡាយ គឺអកុសលធម៌ ដ៏សេសនោះ មន្ទិលដទៃដែលឈ្មោះថា ក្រៃលែងជាងអវិជ្ជានោះមិនមាន ។ ព្រះមានព្រះភាគ ត្រាស់វដ្តៈតែម្យ៉ាងក្នុងសូត្រនេះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាង ទើបគួរ ដើម្បីដល់នូវទូតកម្មបាន ។ ធម៌ ៨ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្តាប់ខ្លួនឯង ១ ជាអ្នកញ៉ាំងបុគ្គលដទៃ ឲ្យស្តាប់ ១ ជាអ្នករៀនខ្លួនឯង ១ ជាអ្នកយល់ច្បាស់នូវសេចក្តីមានប្រយោជន៍ និងមិនមានប្រយោជន៍ ១ ជាអ្នកញ៉ាំងបុគ្គលដទៃឲ្យយល់ច្បាស់នូវ សេចក្តីមានប្រយោជន៍ និងមិនមានប្រយោជន៍ ១ ជាអ្នកឈ្លាសក្នុងអំពើ មានប្រយោជន៍ និងមិនមានប្រយោជន៍ ១ ជាអ្នកមិនធ្វើនូវការឈ្លោះប្រកែក ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាងនេះ ទើបគួរដើម្បី ដល់នូវទូតកម្មបាន ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្រប្រកបដោយធម៌ ៨ យ៉ាង ទើបគួរដើម្បីដល់ទូតកម្មបាន ។ ធម៌ ៨ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ សារីបុត្រជាអ្នកស្តាប់ខ្លួនឯង ១ ជាអ្នកញ៉ាំង បុគ្គលដទៃឲ្យស្តាប់ ១ ជាអ្នករៀនខ្លួនឯង ១ ជាអ្នកចងចាំទុក ១ ជាអ្នក យល់ច្បាស់ ( នូវសេចក្តីមានប្រយោជន៍ និងមិនមានប្រយោជន៍ ) ១ ជាអ្នក ញ៉ាំងបុគ្គលដទៃឲ្យយល់ច្បាស់ ( នូវសេចក្តីមានប្រយោជន៍ និងមិនមាន ប្រយោ