អដ្ឋកថាទូតសូត្រ

ក្បាលទី 30 · ទំព័រ 481

គប្បីជ្រាបវិនិច្ឆ័យក្នុងទូតសូត្រទី ៦ ដូចតទៅនេះ បទថា ទូទេយ្យំ បានដល់ ទូតកម្ម ។ បទថា គន្តុមរហតិ សេចក្តីថា ភិក្ខុគួរ ទ្រទ្រង់សាសនៈ សម្តែងភាពជាទូតនោះ នាំទៅប្រគល់ឲ្យ ។ បទថា សោតា បានដល់ ទទួលស្តាប់បុគ្គលដែលខ្លួនប្រគល់សាសន៍ឲ្យ ។ បទថា សាវេតា បានដល់ ភិក្ខុអានសាសន៍នោះហើយ ប្រាប់ម្តងទៀតថា អ្នកអានសាសន៍ ឈ្មោះនេះហើយ ។ បទថា ឧគ្គហេតា បានដល់ ទទួលយកដោយល្អ ។ បទថា ធារេតា បានដល់ ចាំទុកដោយល្អ ។ បទថា វិញ្ញាតា បានដល់ ដឹងអត្ថនៃវត្ថុដែលជាប្រយោជន៍ និងមិនជាប្រយោជន៍ ។ បទថា វិញ្ញាបេតា បានដល់ ឲ្យអ្នកដទៃដឹងច្បាស់ ។ បទថា សហិតាសហិតស្ស សេចក្តីថា ជាអ្នកឈ្លាសចំពោះប្រយោជន៍ និងមិនមែនប្រយោជន៍យ៉ាងនេះថា នេះជា ប្រយោជន៍ នេះមិនមែន្រយោជន៍ គឺជាអ្នកមុតស្រួចក្នុងការប្រព្រឹត្តទៅបាន និងប្រយោជន៍ដែលប្រព្រឹត្តទៅមិនបាន កាលនឹងប្រាប់សាសន៍ កំណត់តែ វត្ថុដែលមានប្រយោជន៍ ហើយទើបប្រាប់ ។ បទថា ន ព្យាធតិ បានដល់ រមែងមិនញាប់ញ័រ មិនភ័យខ្លាច ។ បទថា អសន្ទិដ្ឋំ បានដល់ អស់ការ ងឿងឆ្ងល់ ប្រាសចាកសេចក្តីសង្ស័យ ។ បទថា បុច្ឆិតោ សេចក្តីថា ត្រូវ គេសាកសួរ ដើម្បីដឹងបញ្ញាថាជាអ្វី ។