បឋមពន្ធសូត្រទី ៧ ជាដើម

ក្បាលទី 30 · ទំព័រ 482

ម្នាលភិក្ខុទាំងឡាយ ស្ត្រីតែងចងបុរសដោយអាការ ៨ យ៉ាង ។ អាការ ៨ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ស្ត្រីចងបុរសដោយ រូប ១ ម្នាលភិក្ខុទាំងឡាយ ស្ត្រីចងបុរសដោយសំណើច ១ ម្នាលភិក្ខុទាំងឡាយ ស្ត្រីចងបុរសដោយនិយាយ ១ ម្នាលភិក្ខុទាំងឡាយ ស្ត្រីចងបុរស ដោយចម្រៀង ១ ម្នាលភិក្ខុទាំងឡាយ ស្ត្រីចងបុរសដោយយំ ១ ម្នាលភិក្ខុ ទាំងឡាយ ស្ត្រីចងបុរសដោយការស្ហាង ( មានវិធីស្លៀកពាក់ជាដើម ) ១ ម្នាលភិក្ខុទាំងឡាយ ស្ត្រីចងបុរសដោយគ្រឿងបណ្ណាការ មានផ្កាឈើ និងផ្លែ ឈើ ដែលខ្លួនកាច់មកអំពីព្រៃ ១ ម្នាលភិក្ខុទាំងឡាយ ស្ត្រីចងបុរស ដោយ ផស្សៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ស្ត្រីចងបុរស ដោយអាការ ៨ យ៉ាងនេះ ឯង ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលស្ត្រីចងក្រៀក ដោយអាការទាំង ៨ យ៉ាងនេះឯង ឈ្មោះថា ជាប់អន្ទាក់ ។ ម្នាលភិក្ខុទាំងឡាយ បុរសចងស្ត្រី ដោយអាការ ៨ យ៉ាង ។ អាការ ៨ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុរសចងស្ត្រីដោយ រូប ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្ត្រី ដោយសំណើច ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្ត្រី ដោយនិយាយ ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្ត្រី ដោយចម្រៀង ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្ត្រី ដោយយំ ១ ម្នាលភិក្ខុ ទាំងឡាយ បុរសចងស្ត្រី ដោយការស្ហាង ១ ម្នាលភិក្ខុទាំងឡាយ បុរសចង ស្ត្រី ដោយគ្រឿងបណ្ណាការ ដែលខ្លួនកាច់មកអំពីព្រៃ ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្ត្រី ដោយផស្សៈ ១ ។ ម្នាលភិក្ខុទាំងឡាយ បុរសចងស្ត្រី ដោយ អាការ ៨ យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលបុរសចងក្រៀក ដោយអាការ ៨ យ៉ាងនោះឯង ឈ្មោះថា ជាប់អន្ទាក់ ។ ៥