បហារាទសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្រោមដើមស្តៅជាលំនៅ នៃនឡេរុយក្ខ ទៀបស្រុកវេរញ្ជា ។ គ្រានោះ បហារាទអសុរិន្ទ ( ស្តេច អសុរឈ្មោះបហារាទ ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ ។ លុះបហារាទអសុរិន្ទ ឋិតនៅក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលបហារាទ ចុះពួកអសុរ តែងរីករាយ ក្នុងមហាសមុទ្រដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកអសុរ តែងរីករាយ ក្នុងមហាសមុទ្រដែរ ។ ម្នាលបហារាទ ចុះក្នុង មហាសមុទ្រ មានហេតុជាអស្ចារ្យចម្លែកបុន្មានយ៉ាង បានជាពួកអសុរឃើញ ហើយៗ តែងរីករាយក្នុងមហាសមុទ្រ ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងមហាសមុទ្រ មានហេតុជាអស្ចារ្យ ចម្លែក ៨ យ៉ាង បានជាពួកអសុរឃើញហើយៗ តែងរីករាយក្នុងមហាសមុទ្រ ។ ហេតុជាអស្ចារ្យចម្លែក ៨ យ៉ាង តើដូចម្តេច ខ្លះ ។ បពិត្រព្រះអង្គដ៏ចម្រើន មហាសមុទ្រ មានទំនាបទៅដោយលំដាប់ មាន ទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនមែនចោតជ្រៅទៅ តែម្តង ដូចជាអណ្តូងទេ ។ បពិត្រព្រះអង្គដ៏ចម្រើន មហាសមុទ្រមានទំនាប ទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនចោតជ្រៅទៅតែម្តង ដូចជាអណ្តូង ដោយហេតុណា បពិត្រព្រះអង្គដ៏ ចម្រើន នេះជាហេតុអស្ចារ្យទី ១ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញ ហើយៗ តែងរីករាយក្នុងមហាសមុទ្រ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត មហាសមុទ្រ មានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំង ទៅបាន ។ បពិត្រព្រះអង្គដ៏ចម្រើន មហាសមុទ្រ មានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបាន ដោយហេតុណា បពិត្រព្រះអង្គដ៏ ចម្រើន នេះជាហេតុអស្ចារ្យចម