អដ្ឋកថាបហារាទសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបហារាទសូត្រទី ៩ ដូចតទៅនេះ បទថា បហារាទោ បានដល់ មានឈ្មោះយ៉ាងនេះ ។ បទថា អសុរិន្ទោ ប្រែថា ប្រធានអសុរ ពិតហើយ បណ្តាអសុរទាំងឡាយ អសុរដែលជាប្រធាន មាន ៣ គឺវេបចិត្តិ ១ រាហូ ១ បហារាទៈ ១ ។ បទថា យេន ភគវា តេនុបសង្កមិ សេចក្តីថា រាប់តាំងអំពីថ្ងៃដែលព្រះទសពលត្រាស់ដឹងហើយ បហារាទៈប្រធានអសុរគិតថា ថ្ងៃនេះ អញនឹងទៅគាល់ ស្អែកនេះ អញនឹង ទៅគាល់រហូតកន្លងទៅ ១១ ឆ្នាំ កាលដល់ឆ្នាំទី ១២ ក្នុងពេលដែលព្រះសាស្តា ប្រថាប់នៅក្នុងក្រុងវេរញ្ជា ទើបការគិតឡើងថា អញនឹងទៅគាល់ព្រះ សម្មាសម្ពុទ្ធ ទើបគិតបន្តទៀតថា អញ័រវល់បង្អង់ថា នឹងទៅថ្ងៃនេះ នឹងទៅ ស្អែកនេះ កន្លងទៅអស់ ១២ ឆ្នាំ ណ្ហើយចុះ អញនឹងទៅ ឥឡូវនេះឯង ខណៈនោះឯង ដែលពួកអសុរចោមរោមហើយ ចេញអំពីអសុរភព ទាំង កណ្តាលថ្ងៃ ចូលទៅគាល់ព្រះមានព្រះភាគដល់ទីប្រថាប់ ។ បទថា ឯកមន្តំ អដ្ឋាសិ សេចក្តីថា បានឮថា បហារាទស្តេចអសុរនោះមកដោយគិតថា នឹង សួរបញ្ញាជាមួយនឹងព្រះតថាគត ហើយនឹងស្តាប់ធម្មកថា តាំងអំពីពេល ដែលបានគាល់ព្រះតថាគតហើយ កាលមិនអាចសួរ ព្រោះសេចក្តីគោរពក្នុង ព្រះសម្ពុទ្ធ ក៏បានថ្វាយបង្គំព្រះសាស្តា ហើយឈរក្នុងទីដ៏សមគួរ នាចំណែក ម្ខាង ។ លំដាប់នោះ ព្រះសាស្តាទ្រង់ព្រះតម្រិះថា បើតថាគតមិនពោល បហារាទៈក៏មិនអាចពោលមុនបាន តថាគតនឹងសួរបញ្ញាត្រឹមតែមួយ ដើម្បីឲ្យ ការសន្ទនាកើតឡើង ក្នុងឋានៈដែលបហារាទៈនេះ មានវសីសន្សំហើយ នោះឯង កាលទ្រង់ត្រាស់សួរបញ្ញា ទើបត្រាស់ពាក្យជាដើមថា អបិ បន បហារាទ ដូច្នេះ ។