ឧបោសថសូត្រ

ក្បាលទី 30 · ទំព័រ 501

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្រាសាទ ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងឧបោសថថ្ងៃនោះ ។ លុះវេលា រាត្រីអស់ហើយ បឋមយាមកន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោក ចាកអាសនៈ ធ្វើឧត្តរាសង្គៈឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យ ចំពោះព្រះ ដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន វេលារាត្រីអស់ហើយ បឋមយាមកន្លងទៅហើយ ភិក្ខុសង្ឃអង្គុយចាំយូរ ហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ទ្រង់សម្តែងបាតិមោក្ខ ដល់ភិក្ខុទាំងឡាយ ។ កាលដែលព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលយ៉ាង នេះហើយ ព្រះដ៏មានព្រះភាគក៏គង់ស្ងៀម ។ កាលបើវេលារាត្រីអស់ហើយ មជ្ឈិមយាមកន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើ ឧត្តរាសង្គៈឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យ ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈជាគម្រប់ពីរដងទៀតថា បពិត្រព្រះអង្គ ដ៏ចម្រើន វេលារាត្រីអស់ហើយ មជ្ឈិមយាមកន្លងទៅហើយ ភិក្ខុសង្ឃ អង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ សម្តែង បាតិមោក្ខ ដល់ភិក្ខុទាំងឡាយ ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់ស្ងៀមអស់វារៈ ជាគម្រប់ពីរដង ។ កាលបើវេលារាត្រីអស់ហើយ បច្ឆិមយាមកន្លងទៅហើយ រាត្រីប្រាកដដូចជាមានមុខស្រស់ ( បំព្រង ) ក្នុងពេលដែលអរុណរះឡើង ព្រះអានន្ទ ដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ហើយធ្វើឧត្តរាសង្គៈឆៀងស្មាម្ខាងលើ កអញ្ជលីប្រណម្យ ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មាន ព្រះភាគ អស់វារៈជាគម្រប់ ៣ ដងទៀតដូច្នេះថា បពិត្រព្រះអង្គដ៏