អដ្ឋកថាឧបោសថសូត្រ

ក្បាលទី 30 · ទំព័រ 508

គប្បីជ្រាបវិនិច្ឆ័យក្នុងឧបោសថសូត្រទី ១០ ដូចតទៅនេះ បទថា និសិន្នោ ហោតិ សេចក្តីថា ព្រះសាស្តាប្រថាប់គង់លើរតនប្រាសាទ របស់ឧបាសិកាដើម្បីធ្វើឧបោសថ ។ ព្រះសាស្តា កាលប្រថាប់គង់ហើយ ទ្រង់សម្លឹងមើលចិត្តរបស់ភិក្ខុទាំងឡាយ ទ្រង់ឃើញបុគ្គលទ្រុស្តសីលមួយ រូប ទ្រង់ព្រះតម្រិះថា បើតថាគតសម្តែងបាតិមោក្ខ ទាំងដែលបុគ្គលនេះនៅ អង្គុយនោះឯង ក្បាលរបស់បុគ្គលនោះ នឹងបែកជា ៧ ភាគ ដូច្នេះហើយ ទើបទ្រង់តុណ្ហីភាព ដើម្បីទ្រង់អនុគ្រោះបុគ្គលនោះ ។ បទថា អភិក្កន្តា ប្រែថា កន្លងទៅហើយ អស់ទៅហើយ ។ បទថា ឧទ្ធស្តេ អរុណេ បានដល់ កាលអរុណក៏រះឡើង ។ បទថា នន្ទិមុខិយា បានដល់ រាត្រីភ្លឺស្វាងហើយ ។ បទថា អបរិសុទ្ធា អានន្ទ បរិសា សេចក្តីថា ព្រះមានព្រះភាគមិនត្រាស់ថា បុគ្គលមិនបរិសុទ្ធ តែត្រាស់ថា បរិស័ទមិនបរិសុទ្ធ ។ ពាក្យដ៏សេសក្នុង ទីគ្រប់អន្លើ មានអត្ថងាយយល់ហើយ ។