អដ្ឋកថាបឋមឧគ្គសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមឧគ្គសូត្រទី ១ នៃគហបតិវគ្គទី ៣ ដូចតទៅនេះ បទថា បញ្ញត្តេ អាសនេ និសីទិ សេចក្តីថា បានឮថា ក្នុងផ្ទះ របស់ឧគ្គគហបតីនេះ គេតាក់តែងអាសនៈ ៥០០ សម្រាប់ ទុកសម្រាប់ភិក្ខុ ៥០០ រូប ជាប្រចាំនោះឯង ភិក្ខុនោះអង្គុយលើអាសនៈទាំងនោះណាមួយ ។ បទថា តេ សុណាហិ សេចក្តីថា អ្នកចូរស្តាប់ធម៌ទាំងនោះ ឬចូរស្តាប់ធម៌ ដែលគួរអស្ចារ្យមិនធ្លាប់មាន ៨ ប្រការនោះ ។ បទថា ចិត្តំ បសីទតិ សេចក្តីថា ត្រឹមតែការត្រិះរិះថា លោកជាព្រះពុទ្ធ ឬមិនមែនហ្ន៎ ដូច្នេះ ក៏មិន កើតឡើង ចិត្តុប្បាទកើតឡើងថា បុគ្គលនេះឯងជាព្រះពុទ្ធ ជាអាការផូរផង់ មិនល្អក់កករ ។ បទថា សកានិ វា ញាតិកុលានិ សេចក្តីថា ចូរកាន់ យកទ្រព្យល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅសម្រាប់ខ្លួន ហើយទៅផ្ទះរបស់ពួកញាតិ ។ បទថា តស្ស វោ ទម្មិ សេចក្តីថា ខ្ញុំនឹងលើកនាងទាំងឡាយឲ្យ ដល់បុរសណាម្នាក់ ពួកនាងចូរប្រាប់បំណងរបស់ខ្លួនដល់ខ្ញុំ ។ បទថា អប្បដិវិភត្តា សេចក្តីថា ឈ្មោះថា បុគ្គលកើតចិត្តគិតថា អញនឹងឲ្យបុណ្ណេះ នឹងមិនឲ្យបុណ្ណេះ នឹងឲ្យវត្ថុនេះ មិនឲ្យវត្ថុនេះ ដូច្នេះ ហើយ ចែកចាយទៅ រមែងមាន តែសម្រាប់ខ្ញុំ មិនដូច្នោះឡើយ ។ ដោយ ពិត ភោគទ្រព្យទាំងនោះ ជារបស់សាធារណៈដល់អ្នកមានសីលទាំងឡាយ ដូចជារបស់សង្ឃ ដូចរបស់ពួកគណៈ ។ បទថា សក្កច្ចំយេវ បយិរុបសាមិ សេចក្តីថា ខ្ញុំឧបដ្ឋាកដោយដៃរបស់ខ្លួន គឺចូលទៅរកដោយអាការកោតក្រែង ។ ដោយពាក្យថា អនច្ឆរិយំ ខោ បន មំ ភន្តេ នេះ គហបតីពោលថា បពិត្រលោកម្ចាស់ ការដែលទេវតាចូលទៅរកខ្ញុំ ហើយប្រាប់យ៉ាងនោះ មិន ជាការអស្ចារ្យឡើយ តែការដែលខ្ញុំមិនដឹងភូមិរបស់ចិត្ត មានការដែលទេវតា ចូលទៅប្រាប់រឿងនោះជាហ