អដ្ឋកថាទុតិយឧគ្គសូត្រ

ក្បាលទី 30 · ទំព័រ 524

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយឧគ្គសូត្រទី ២ ដូចតទៅនេះ បទថា នាគវនេ សេចក្តីថា បានឮថា សេដ្ឋីនោះមានចម្ការ ឈ្មោះថា នាគវ័ន សេដ្ឋីនោះឲ្យមនុស្សកាន់យកគ្រឿងក្រអូប និងកម្រងផ្កាជាដើម ក្នុង ពេលមុនអាហារ បំណងនឹងលេងកីឡាក្នុងសួននោះ ដែលបរិវារចោមរោម ទៅ បានឃើញព្រះមានព្រះភាគ គាត់កើតជ្រះថ្លាដោយន័យមុននោះឯង មួយ អន្លើដោយការឃើញ ការស្រវឹងដែលកើតឡើង ព្រោះការផឹកសុរាក៏ស្វាង ទៅក្នុងខណៈនោះឯង ។ ឧគ្គសេដ្ឋីពោលយ៉ាងនោះ សំដៅយកសេចក្តីនោះ ។ បទថា ឱណោជេសឹ សេចក្តីថា ច្រួចទឹកត្រង់ព្រះហស្តថ្វាយ ។ បទថា អសោកោ កែជា អមុកោ ។ បទថា សមចិត្តោវ ទេមិ សេចក្តីថា មិន ធ្វើការគិតផ្សេងៗ យ៉ាងនេះថា ឲ្យដល់បុគ្គលនេះតិច ឲ្យដល់បុគ្គលនេះច្រើន ដោយពាក្យនេះ ឧគ្គសេដ្ឋីសម្តែងថា អញនឹងមិនធ្វើគុណរបស់ភិក្ខុទាំងនោះ ឲ្យដូចគ្នា តែអញធ្វើទេយ្យធម៌ឲ្យដូចគ្នា ។ បទថា អារោចេន្តិ សេចក្តីថា ទេវតាទាំងឡាយ ឈរប្រាប់ក្នុងអាកាស ។ ឧបាសកបានព្យាករអនាគាមិផល របស់ខ្លួនដោយ ពាក្យនេះថា នត្ថិ តំ សំយោជនំ ដូច្នេះ ។