បឋមហត្ថកសូត្រ

ក្បាលទី 30 · ទំព័រ 525

សម័យមួយ ព្រះមានព្រះភាគកាលគង់ក្នុងអគ្គាឡវចេតិយ ជិត ស្រុកអាឡវី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកនូវហត្ថកអាឡវកថាជាអ្នកប្រកបដោយ ធម៌អស្ចារ្យចម្លែក ៧ ប្រការ ។ ហត្ថកអាឡវកប្រកបដោយធម៌អស្ចារ្យ ចម្លែក ៧ ប្រការ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មាន សទ្ធា ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានសីល ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានសេចក្តីខ្មាសបាប ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានសេចក្តីខ្លាចបាប ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក ជា ពហុស្សូត ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានចាគៈ ១ ម្នាលភិក្ខុ ទាំងឡាយ ហត្ថកអាឡវក មានបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកនូវហត្ថកអាឡវកថា ជាអ្នកប្រកបដោយធម៌ អស្ចារ្យចម្លែក ៧ ប្រការនេះឯង ។ ព្រះដ៏មានព្រះភាគ បានត្រាស់ពាក្យនេះ លុះព្រះសុគត ទ្រង់ត្រាស់ពាក្យនេះរួចហើយ ទ្រង់ក្រោកចាកអាសនៈ ស្តេចចូលទៅកាន់ វិហារ ។ គ្រានោះ ភិក្ខុ ១ រូបស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅរបស់ហត្ថកអាឡវក លុះចូលទៅដល់ហើយក៏ អង្គុយលើអាសនៈដែលគេក្រាលទុក ។ លំដាប់នោះ ហត្ថកអាឡវក ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ថ្វាយបង្គំភិក្ខុនោះ ហើយអង្គុយ ក្នុងទីសមគួរ ។ លុះហត្ថកអាឡវក អង្គុយក្នុងទីសមគួរហើយ ភិក្ខុនោះបាន ពោលថា ម្នាលអាវុសោ អ្នកប្រកបដោយធម៌អស្ចារ្យចម្លែក ៧ ប្រការ ដែល ព្រះដ៏មានព្រះភាគទ្រង់ព្យាករហើយ ។ ប្រកបដោយធម៌អស្ចារ្យ ចម្លែក ៧ ប្រការ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១ មាន សីល ១ មានសេចក