អដ្ឋកថាបឋមហត្ថកសូត្រ
ក្បាលទី 30 · ទំព័រ 528
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមហត្ថកសូត្រទី ៣ ដូចតទៅនេះ បទថា ហត្ថកោ អាឡវកោ សេចក្តីថា ព្រះរាជកុមារដែលបានឈ្មោះថា ហត្ថកៈ ព្រោះព្រះមានព្រះភាគ ទ្រង់ទទួលអំពីដៃរបស់អាឡវកយក្ខ ដោយ ព្រះហស្ត ។ បទថា សីលវា បានដល់ ជាអ្នកមានសីល ដោយសីល ៥ និងសីល ១០ ។ បទថា ចាគវា ប្រែថា ដល់ព្រមដោយបរិច្ចាគ ។ បទថា កច្ចិត្ថ ភន្តេ សេចក្តីថា ក្នុងទីដែលព្រះមានព្រះភាគទ្រង់ព្យាករនេះឯងឬ ។ បទថា អប្បិច្ឆោ បានដល់ បុគ្គលឈ្មោះថា ប្រាថ្នាតិច ព្រោះប្រាថ្នាតិច ក្នុងអធិគម ។