ទុតិយហត្ថកសូត្រ

ក្បាលទី 30 · ទំព័រ 529

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងអគ្គាឡវចេតិយ ជិតស្រុកអាឡវី ។ គ្រានោះ ហត្ថកអាឡវក មានឧបាសកចំនួន ៥០០ នាក់ ចោមរោម ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាប ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះហត្ថកអាឡវក អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលហត្ថកៈ ពួកបរិសទ្យរបស់អ្នកច្រើនណាស់ ម្នាលហត្ថកៈ ចុះអ្នកសង្គ្រោះបរិសទ្យច្រើន នេះដូចម្តេចខ្លះ ។ បពិត្រព្រះអង្គដ៏ចម្រើន សង្គហវត្ថុទាំងឡាយ ៤ ប្រការណា ដែលព្រះដ៏មានព្រះភាគ ទ្រង់សម្តែងហើយ ខ្ញុំព្រះអង្គរមែងសង្គ្រោះ បរិសទ្យច្រើននេះ ដោយសង្គហវត្ថុទាំងឡាយនោះ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ដឹងនូវបុគ្គលណាថា បុគ្គលនេះ គួរសង្គ្រោះដោយការឲ្យ ខ្ញុំព្រះអង្គ ក៏សង្គ្រោះបុគ្គលនោះ ដោយការឲ្យ ខ្ញុំព្រះអង្គដឹងនូវបុគ្គលណាថា បុគ្គលនេះ គួរសង្គ្រាះដោយសម្តី ជាទីស្រឡាញ់ ខ្ញុំព្រះអង្គក៏សង្គ្រោះបុគ្គលនោះដោយ សម្តីជាទីស្រឡាញ់ ខ្ញុំព្រះអង្គដឹងនូវបុគ្គលណាថា បុគ្គលនេះ គួរសង្គ្រោះ ដោយការប្រព្រឹត្តនូវប្រយោជន៍ ខ្ញុំព្រះអង្គ ក៏សង្គ្រោះបុគ្គលនោះ ដោយការ ប្រព្រឹត្តនូវប្រយោជន៍ ខ្ញុំព្រះអង្គដឹងនូវបុគ្គលណាថា បុគ្គលនេះ គួរសង្គ្រោះ ដោយការតាំងខ្លួនឲ្យស្មើៗ ខ្ញុំព្រះអង្គក៏សង្គ្រោះបុគ្គលនោះ ដោយការតាំងខ្លួន ឲ្យស្មើៗ ។ បពិត្រព្រះអង្គដ៏ចម្រើន ភោគសម្បត្តិក្នុងត្រកូលរបស់ខ្ញុំព្រះអង្គ