អដ្ឋកថាទុតិយហត្ថកសូត្រ

ក្បាលទី 30 · ទំព័រ 531

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយហត្ថកសូត្រទី ៤ ដូចតទៅនេះ បទថា បញ្ចមត្តេហិ ឧបសកសតេហិ សេចក្តីថា ហត្ថកឧបាសកដែល អរិយសាវកឧបាសក ជាសោតាបន្ន សកទាគាមី និងអនាគាមីបុណ្ណោះ ចោមរោមហើយ បរិភោគអាហារព្រឹកហើយ កាន់យកគ្រឿងក្រអូប ផ្កា និង លម្ហិត សម្រាប់លាបជាដើម ចូលទៅគាល់ព្រះមានព្រះភាគដល់ទីប្រថាប់ ។ បទថា សង្គហវត្ថូនិ បានដល់ ហេតុនៃការសង្គ្រោះ ។ បទថា តេហាហំ កាត់បទជា តេហិ អហំ ។ បទថា តំ ទានេន សង្គណ្ញាមិ សេចក្តីថា ខ្ញុំនឹងឲ្យនង្គ័ល គោបម្រើ អាហារ និងពូជជាដើម និងគ្រឿងក្រអូប កម្រងផ្កា និងលំអិតសម្រាប់លាប ជាដើម ឲ្យសង្គ្រោះ ។ បទថា បេយ្យវាចេន សេចក្តីថា ខ្ញុំសង្គ្រោះដោយ បិយវាចាដ៏ពីរោះ ចូលត្រចៀក មានពាក្យជាដើមថា លោកពុក អ្នកម្តាយ បងប្រុស ប្អូនប្រុស បងស្រី ប្អូនស្រី ។ បទថា អត្ថចរិយាយ សេចក្តីថា ខ្ញុំសង្គ្រោះដោយការប្រព្រឹត្តប្រយោជន៍ ពោល គឺដឹងថា បុគ្គលនេះមិនមាន កិច្ចដោយការឲ្យ ឬដោយបិយវាចា បុគ្គលនេះគប្បីសង្គ្រាះ ដោយការ ប្រព្រឹត្តប្រយោជន៍ ដូច្នេះហើយ ទើបជួយកិច្ចដែលកើតឡើង ។ បទថា សមានត្តតាយ សេចក្តីថា ខ្ញុំសង្គ្រោះ ដោយធ្វើឲ្យស្មើនឹងខ្លួន ដោយការបរិភោគ ការផឹក និងការអង្គុយជាដើមរួមគ្នា ព្រោះដឹងថា បុគ្គលនេះមិនមាន កិច្ច ដោយការឲ្យជាដើម បុគ្គលនេះគួរសង្គ្រាះដោយភាពជាបុគ្គលមានខ្លួន ស្មើគ្នា ។ បទថា ទលិទ្ទស្ស ខោ នោ តថា សោតព្វំ មញ្ញន្តិ សេចក្តីថា កាលបុគ្គលក្រីក្រ មិនអាចឲ្យ ឬធ្វើអ្វីមួយបាន ជនទាំងឡាយរមែងមិន សម្គាល់ថា នឹងត្រូវស្តាប់ ដូចពាក្យរបស់បុគ្គលក្រីក្រ តែពាក្យរបស់ខ្ញុំ ជន ទាំងឡាយ រមែងសម្គាល់ថា គួរស្តាប់ គឺរមែងតាំងនៅក្នុងឱវាទដែលឲ្យ អធិប្បាយថា