មហានាមសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ គ្រានោះ សក្យមហានាមចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួច គង់ក្នុងទីដ៏សមគួរ ។ លុះសក្យមហានាម គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំ ទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលបានជា ឧបាសក តើដោយហេតុដូចម្តេច ។ បពិត្រមហានាម បុគ្គលអ្នកដល់នូវព្រះពុទ្ធ ជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង ដោយហេតុ ណា បពិត្រមហានាម បុគ្គលបានជាឧបាសក ដោយហេតុបុណ្ណេះឯង ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះឧបាសកអ្នកមានសីល តើដោយហេតុដូចម្តេច ។ បពិត្រមហានាម ឧបាសក ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ដោយហេតុណា បពិត្រមហានាម ឧបាសកអ្នកមានសីល ដោយហេតុ បុណ្ណេះឯង ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះឧបាសក អ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃទេ តើដោយហេតុដូចម្តេច ។ បពិត្រមហានាម ឧបាសកអ្នកបរិបូណ៌ដោយសទ្ធា ដោយខ្លួនឯង មិនបបួល បុគ្គលដទៃ ឲ្យបរិបូណ៌ដោយសទ្ធា ១ អ្នកបរិបូណ៌ដោយសីល ដោយខ្លួនឯង មិនបបួលបុគ្គលដទៃ ឲ្យបរិបូណ៌ដោយសីល ១ អ្នកបរិបូណ៌ដោយចាគៈ ដោយ ខ្លួនឯង មិនបបួលបុគ្គលដទៃ ឲ្យបរិបូណ៌ដោយចាគៈ ១ អ្នកចង់ជួបប្រទះពួកភិក្ខុ ដោយខ្លួនឯង មិនបបួលបុគ្គលដទៃ ឲ្យជួបប្រទះពួកភិក្ខុ ១ អ្នកចង់ស្តាប់ ព្រះសទ្ធម្មដោយខ្លួនឯង មិនបបួលបុគ្គលដទៃ ឲ្យបានស្តាប់ព្រះសទ្ធម្ម ១ អ្នក ទ្រទ្រង់ធម៌ទាំងឡាយ ដែលបានស្តាប់ហើយ ដោយខ្លួនឯង មិនបបួលបុគ្