អដ្ឋកថា ជីវកសូត្រ

ក្បាលទី 30 · ទំព័រ 536

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងជីវកម្ពវ័ន ជិត ក្រុងរាជគ្រឹះ ។ គ្រានោះ ជីវកកោមារភត្យ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏ សមគួរ ។ លុះជីវកកោមារភត្យ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះ ដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលបានជាឧបាសក តើដោយហេតុដូចម្តេច ។ ម្នាលជីវក បុគ្គលអ្នកដល់នូវព្រះពុទ្ធជាទីពឹង ដល់ នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង ដោយហេតុណា ម្នាលជីវក បុគ្គលនោះ បានជាឧបាសក ដោយហេតុមានប្រមាណបុណ្ណេះឯង ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះឧបាសកអ្នកមានសីល តើដោយហេតុដូចម្តេច ។ ម្នាលជីវក ឧបាសកជាអ្នកវៀរចាកបាណាតិបាត ។ បេ ។ វៀរចាក សុរាមេរយមជ្ជប្បមាទដ្ឋាន ដោយហេតុណា ម្នាលជីវក ឧបាសកជាអ្នកមាន សីល ដោយហេតុមានប្រមាណបុណ្ណេះឯង ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះឧបាសក អ្នកប្រតិបត្តិដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ តើដោយហេតុដូចម្តេច ។ ម្នាល ជីវក ឧបាសក អ្នកបរិបូណ៌ដោយសទ្ធា ដោយខ្លួនឯង តែមិនបបួលបុគ្គល ដទៃ ឲ្យបរិបូណ៌ដោយសទ្ធា ១ ។ បេ ។ អ្នកដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវ ធម៌ ហើយប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ ដោយខ្លួនឯង តែមិនបបួលបុគ្គល ដទៃ ឲ្យប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ ១ ដោយហេតុណា ម្នាលជីវក ឧបាសក អ្នកប្រតិបត្តិដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍ បុគ្គលដទៃ ដោយហេតុមានប្រមាណបុណ្ណេះឯង ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះឧបាសកអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ផង ដើម្បីប្រយោជន៍បុគ្គលដទៃផង តើដោយហេ