អដ្ឋកថាបឋមពលសូត្រ

ក្បាលទី 30 · ទំព័រ 539

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមពលសូត្រទី ៧ ដូចតទៅនេះ បទថា ឧជ្ឈត្តិពលា ប្រែថា មានការសំឡឹងទោសជាកម្លាំង ។ ពិតហើយ ពួកបុគ្គលពាល មានកម្លាំងចំពោះតែការសំឡឹងទោសយ៉ាងនេះថា បុគ្គលនោះ ប្រាប់រឿងនេះៗ នឹងអ្នកណា បុគ្គលនោះបានប្រាប់ដល់អញ មិនប្រាប់ដល់ អញ ។ បទថា និជ្ឈត្តិពលា សេចក្តីថា មានការមិនសម្លឹងប្រយោជន៍ បុណ្ណោះថា នេះមិនមែន នេះឈ្មោះថា យ៉ាងនេះជាកម្លាំង ។ បទថា បដិសង្ខានពលា ប្រែថា មានការពិចារណាជាកម្លាំង ។ បទថា ខន្តិពលា បានដល់ មានការអត់ធន់ ដោយការឈប់ស្កាត់ជាកម្លាំង ។