ទុតិយពលសូត្រ
គ្រានោះ ព្រះសារីបុត្រដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏ មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយ ក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះ ដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលសារីបុត្ត ភិក្ខុជាខីណាស្រព ប្រកបដោយ កម្លាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយ ថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ កម្លាំងទាំងនោះ របស់ ភិក្ខុជាខីណាស្រព តើមានបុន្មានយ៉ាង ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជា ខីណាស្រព ប្រកបដោយកម្លាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃ អាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ កម្លាំង ទាំងនោះ របស់ភិក្ខុជាខីណាស្រពមាន ៨ យ៉ាង ។ យ៉ាង តើដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រព ក្នុងសាសនានេះ ឃើញច្បាស់នូវ សង្ខារទាំងពួងថា មិនទៀង ដោយបញ្ញាដ៏ប្រពៃ គួរតាមពិត ។ បពិត្រព្រះអង្គ ដ៏ចម្រើន ភិក្ខុជាខីណាស្រព ឃើញច្បាស់នូវសង្ខារទាំងពួងថា មិនទៀង ដោយបញ្ញាដ៏ប្រពៃ គួរតាមពិត ដោយកម្លាំងណា បពិត្រព្រះអង្គដ៏ចម្រើន ( ម្យ៉ាងទៀត ) ភិក្ខុជាខីណាស្រព ប្តេជ្ញានូវកិរិយាអស់ទៅនៃអាសវៈទាំងឡាយ ថា អាសវៈទាំងឡាយរបស់អាត្មាអញអស់ហើយ ព្រោះអាស្រ័យកម្លាំងណា កម្លាំងនេះ ជាកម្លាំងរបស់ភិក្ខុជាខីណាស្រព ។ បពិត្រព្រះអង្គដ៏ចម្រើន មួយ ទៀត ភិក្ខុជាខីណាស្រព ឃើញច្បាស់នូវកាមទាំងឡាយ មានឧបមាដូចជា រណ្តៅ ដ៏ពេញដោយរងើកភ្លើង ដោយបញ្ញាដ៏ប្រពៃ គួរតាមពិត ។ បពិត្រ ព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រពឃើញច្បាស់នូវកាមទាំងឡាយ ដែលមាន ឧបមាដូចជារណ្តៅដ៏ពេញដោយរងើកភ្លើង ដោយបញ្ញាដ៏ប្រពៃ គួរតាមពិត