អក្ខណសូត្រ

ក្បាលទី 30 · ទំព័រ 549

គប្បីជ្រាបវិនិច្ឆ័យក្នុងអក្ខណសូត្រទី ៩ ដូចតទៅនេះ សត្វលោក រមែងធ្វើកិច្ចទាំងឡាយក្នុងខណៈ ព្រោះដូច្នោះ សត្វលោកនោះ ឈ្មោះ ថា ខណកិច្ច អធិប្បាយថា ល្មមបានឱកាសធ្វើកិច្ចទាំងឡាយ ។ បទថា ធម្មោ បានដល់ ធម៌ គឺសច្ចៈទាំង ៤ ។ បទថា ឧបសមិកោ បានដល់ នាំ នូវការស្ងប់កិលេសមកឲ្យ ។ បទថា បរិនិព្វានិកោ បានដល់ ធ្វើនូវការ រម្លត់កិលេសបានដោយឥតសេសសល់ ។ ឈ្មោះថា សម្ពោធគាមី ព្រោះ ដល់ គឺសម្រេចសម្ពោធិញ្ញាណ ពោល គឺមគ្គញ្ញាណ ៤ ។ ពាក្យថា ទីឃាយុកំ ទេវនិកាយំ នេះ ព្រះមានព្រះភាគត្រាស់សំដៅដល់អសញ្ញីទេវតា ។ បទថា អវិញ្ញាតារេសុ សេចក្តីថា ក្នុងពួកមិលក្ខៈ អ្នកមិនចេះដឹង ។ បទថា សុប្បវេទិតេ សេចក្តីថា ដែលព្រះមានព្រះភាគ ត្រាស់ល្អ ហើយ ។ បទថា អន្តរាយិកា ប្រែថា ដែលធ្វើអន្តរាយ ។ បទថា ខណោ វោ មា ឧបជ្ឈគា សេចក្តីថា ខណៈដែលអ្នកបានហើយនេះ កុំកន្លងអ្នក ទាំងឡាយទៅឡើយ ។ បទថា ឥធ ចេ ន វិរាធេតិ សេចក្តីថា បើបុគ្គល ណាម្នាក់ មានប្រក្រតីប្រព្រឹត្តប្រមាទ សូម្បីបានខណៈនេះក្នុងលោកនេះ ហើយ ក៏មិនសម្រេច គឺមិនសម្រេចនូវភាពដែលព្រះសទ្ធម្មជារបស់ទៀងទាត់ គឺអរិយមគ្គ ។ បទថា អតីតត្ថោ បានដល់ ជាអ្នកវិនាសប្រយោជន៍ហើយ ។ បទថា ចិរត្តនុតបិស្សតិ សេចក្តីថា នឹងសោកស្តាយអស់កាលយូរ ។ ដូច ឈ្មួញម្នាក់ បានឮថា ក្នុងទីឈ្មោះនោះ ទំនិញមានតម្លៃស្មើគ្នា ក៏មិនទៅ ឈ្មួញដទៃទិញយកមក ទំនិញនោះក៏មានតម្លៃកើនឡើង ៨ ដង ១០ ដងខ្លះ កាលបើដូច្នោះ ឈ្មួញម្នាក់ទៀត គប្បីក្តៅក្រហាយគិតថា ប្រយោជន៍របស់ អញកន្លងទៅហើយ ដូច្នេះ យ៉ាងណា បុគ្គលណាបានខណៈក្នុងលោកហើយ មិនបដិបត្តិ មិនត្រេកអរ ក្នុងការកំណត់ពិតប្រាកដនៃព្រះសទ្ធម្ម បុគ្គលនោះ