អនុរុទ្ធសូត្រ

ក្បាលទី 30 · ទំព័រ 551

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវ័ន ជាទីឲ្យនូវអភ័យដល់សត្វម្រឹគ ជិតក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ ។ ក្នុង សម័យនោះ ព្រះអនុរុទ្ធដ៏មានអាយុ គង់នៅក្នុងបាចីនវង្សទាយវ័ន ក្នុងដែន ចេតី ។ គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ នៅក្នុងទីស្ងាត់ពួនសម្ងំ មានចិត្តត្រិះរិះ កើតឡើងយ៉ាងនេះថា នេះជាធម៌របស់អ្នកប្រាថ្នាតិច នេះមិនមែនជាធម៌របស់ អ្នកប្រាថ្នាច្រើន នេះជាធម៌របស់អ្នកសន្តោស នេះមិនមែនជាធម៌របស់អ្នកមិន សន្តោស នេះជាធម៌របស់អ្នកស្ងាត់ នេះមិនមែនជាធម៌របស់អ្នកត្រេកអរ ក្នុង ការច្រឡូកច្រឡំដោយពួក នេះជាធម៌របស់អ្នកប្រារព្ធព្យាយាម នេះមិនមែន ជាធម៌របស់អ្នកខ្ជិលច្រអូស នេះជាធម៌របស់អ្នកមានស្មារតីខ្ជាប់ខ្ជួន នេះមិន មែនជាធម៌របស់អ្នកភ្លេចស្មារតី នេះជាធម៌របស់អ្នកមានចិត្តតាំងមាំ នេះមិន មែនជាធម៌របស់អ្នកមានចិត្តមិនតាំងមាំ នេះជាធម៌របស់អ្នកមានប្រាជ្ញា នេះមិន មែនជាធម៌របស់អ្នកឥតប្រាជ្ញា ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប ច្បាស់នូវសេចក្តីត្រិះរិះក្នុងចិត្ត របស់ព្រះអនុរុទ្ធដ៏មានអាយុ ដោយព្រះហបឫទ័យ នៃព្រះអង្គហើយ ក៏បាត់អំពីភេសកឡាវ័ន ជាទីឲ្យនូវអភ័យដល់សត្វម្រឹគ ជិត ក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ ស្រាប់តែមកប្រាកដ ក្នុងទីចំពោះមុខនៃព្រះ អនុរុទ្ធដ៏មានអាយុ ក្នុងបាចីនវំសទាយវ័ន ក្នុងដែនចេតី ព្រះអង្គទ្រង់គង់លើ អាសនៈដែលគេក្រាលថ្វាយ ដូចជាបុរសមានកម្លាំង លានូវដៃដែលខ្លួនបត់ ចូល ឬបត់ចូលនូវដៃ ដែលខ្លួនលាចេញ ដូច្នោះឯង ។