អដ្ឋកថាបឋមទានសូត្រ

ក្បាលទី 30 · ទំព័រ 573

គប្បីជ្រាបវិនិច្ឆ័យបឋមទានសូត្រក្នុងទី ១ នៃទានវគ្គទី ៤ ដូចតទៅនេះ បទថា អាសជ្ជ ទានំ ទេតិ សេចក្តីថា បុគ្គលពួកខ្លះឲ្យទាន ព្រោះជួប គឺគ្រាន់តែឃើញបដិគ្គាហកមកដល់ និមន្តឲ្យគង់មួយស្របក់ ធ្វើ សក្ការៈ ហើយទើបឲ្យទាន រមែងមិនលំបាកចិត្តថា នឹងឲ្យ ។ បទថា ភយា បានដល់ ព្រោះខ្លាចនិន្ទាកើតឡើងថា បុគ្គលនេះជាអ្នកមិនឲ្យ ជាអ្នកមិនធ្វើ ឬព្រោះខ្លាចអបាយភូមិ ។ បទថា អទាសិ មេ សេចក្តីថា ឲ្យដោយគិតថា បុគ្គលនេះបានឲ្យវត្ថុឈ្មោះនេះដល់អញក្នុងកាលមុន ។ បទថា ទស្សតិ មេ សេចក្តីថា ឲ្យដោយគិតថា បុគ្គលនេះនឹងឲ្យវត្ថុឈ្មោះនេះ ដល់អញក្នុង អនាគត ។ បទថា សាហុ ទានំ សេចក្តីថា ឲ្យដោយគិតថា ឈ្មោះថា ទាន ញ៉ាំងនូវប្រយោជន៍ឲ្យសម្រេច គឺល្អ បានដល់ បណ្ឌិត មានព្រះពុទ្ធ ជាដើមសរសើរហើយ ។ បទថា ចិត្តាលង្ការចិត្តបរិក្ខារត្ថំ ទានំ ទេតិ សេចក្តីថា ឲ្យដើម្បីប្រដាប់ និងតាក់តែងចិត្ត ក្នុងសមថៈ និងវិបស្សនា ។ ព្រោះថា ទាន រមែងធ្វើចិត្តឲ្យទន់ភ្លន់ បុគ្គលបានទទួលទាន រមែងមានចិត្ត ទន់ភ្លន់ថា អញបានហើយ បុគ្គលដែលឲ្យទាននោះ ក៏រមែងមានចិត្តទន់ភ្លន់ថា អញឲ្យទានហើយ ព្រោះដូច្នោះ ទាននោះ ឈ្មោះថា រមែងធ្វើចិត្តរបស់បុគ្គល ទាំង ២ ចំណែកឲ្យទន់ភ្លន់ ព្រោះហេតុនោះឯង ទើបទ្រង់ត្រាស់ថា អទន្តទមនំ ប្រែថា ការទូន្មានចិត្តដែលមិនទាន់បានទូន្មាន ដូចព្រះមានព្រះភាគ អទន្តទមនំ ទានំ អទានំ ទន្តទូសកំ អនេន បិយវាចេន ឱណមន្តិ នមន្តិ ច ។ ការឲ្យទាន ជាគ្រឿងទូន្មានចិត្ត ដែលមិនទាន់បានទូន្មាន ការមិនឲ្យទាន ជាគ្រឿងប្រទូស្តចិត្ត ដែលទូន្មានហើយ ជន ទាំងឡាយមានចិត្តទន់ភ្លន់ និងទោរទន់ដោយបិយវាចានេះ ។ បណ្តាការឲ្យទាន ៨ ប្រការនេះ ការ