អដ្ឋកថាទុតិយទានសូត្រ
ក្បាលទី 30 · ទំព័រ 575
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយទានសូត្រទី ២ ដូចតទៅនេះ បុគ្គលរមែងឲ្យទានដោយសទ្ធាណា សទ្ធានោះលោកបំណងថា សទ្ធា ។ បុគ្គលរមែងឲ្យទានដោយហិរិណា ហិរិនោះ លោកបំណងយកថា ហិរិ ។ បទថា កុសលញ្ច ទានំ បានដល់ ទានដែលមិនមានទោស ។ បទថា ទិវិយំ បានដល់ ជាផ្លូវទៅកាន់ស្ថានសួគ៌ ។