អដ្ឋកថាទានវត្ថុសូត្រ

ក្បាលទី 30 · ទំព័រ 576

គប្បីជ្រាបវិនិច្ឆ័យក្នុងទានវត្ថុសូត្រទី ៣ ដូចតទៅនេះ បទថា ទានវត្ថូនិ បានដល់ ហេតុនៃការឲ្យទាន ។ បទថា ឆន្ទា ទានំ ទេតិ សេចក្តីថា បុគ្គលឲ្យទាន ព្រោះសេចក្តីស្រឡាញ់ ។ បទថា ទោសា សេចក្តីថា ជាអ្នកក្រោធហើយ វត្ថុណាមាន ប្រញាប់យកវត្ថុនោះឲ្យទៅ ព្រោះទោសៈ ។ បទថា មោហា សេចក្តីថា ជាអ្នកវង្វេង ឲ្យទៅ ព្រោះ មោហៈ ។ បទថា ភយា សេចក្តីថា ព្រោះខ្លាចនូវពាក្យនិន្ទា ឬព្រោះខ្លាច អបាយភូមិ ឬថា ព្រោះខ្លាចនូវពាក្យនិន្ទា និងអបាយភូមិនោះឯង ទើបឲ្យ ។ បទថា កុលវំសំ បានដល់ ជាប្រពៃណីរបស់ត្រកូល ។