ខេត្តសូត្រ
ម្នាលភិក្ខុទាំងឡាយ ពូជដែលបុគ្គលសាបព្រោះក្នុងស្រែ ប្រកបដោយ អង្គ ៨ ជាពូជមិនមានផលច្រើន មិនមានសេចក្តីត្រេកអរច្រើន មិន ចម្រើន ។ ស្រែប្រកបដោយអង្គ ៨ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ស្រែក ្នុងលោកនេះ ជាស្រែមានទីទួលខ្លះ ទីទំនាបខ្លះ ១ មានថ្ម និងក្រួស ១ មានទឹកប្រៃ ១ គន្លងនង្គ័លមិនជ្រៅ ១ មិនបរិបូណ៌ដោយផ្លូវទឹកសម្រាប់បញ្ចូល ១ មិនបរិបូណ៌ដោយផ្លូវទឹកសម្រាប់បញ្ចេញ ១ មិនបរិបូណ៌ដោយប្រឡាយ ទឹក ១ មិនបរិបូណ៌ដោយភ្លឺ ១ ។ ម្នាលភិក្ខុទាំងឡាយ ពូជដែលបុគ្គលសាប ព្រោះ ក្នុងស្រែប្រកបដោយអង្គ ៨ យ៉ាងនេះ ជាពូជមិនមានផលច្រើន មិន មានសេចក្តីត្រេកអរច្រើន មិនចម្រើនទេ ។ ម្នាលភិក្ខុទាំងឡាយ ទានដែល បុគ្គលឲ្យ ចំពោះពួកសមណព្រាហ្មណ៍ ដែលប្រកបដោយអង្គ ៨ ជាទានមិន មានផលច្រើន មិនមានអានិសង្សច្រើន មិនមានសេចក្តីរុងរឿងច្រើន មិនផ្សាយ ទៅច្រើន ក៏យ៉ាងនោះដែរ ។ សមណព្រាហ្មណ៍ ដែលប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ ក្នុងលោកនេះ ជាអ្នកយល់ឃើញខុស ១ ត្រិះរិះខុស ១ និយាយខុស ១ ធ្វើការងារខុស ១ ចិញ្ចឹមជីវិតខុស ១ ព្យាយាមខុស ១ នឹករពឫកខុស ១ តាំងចិត្តខុស ១ ។ ម្នាលភិក្ខុទាំងឡាយ ទានដែលបុគ្គលឲ្យ ចំពោះសមណព្រាហ្មណ៍ដែលប្រកបដោយ អង្គ ៨ យ៉ាងនេះ ជាទានមិនមានផលច្រើន មិនមានអានិសង្សច្រើន មិនមានសេចក្តីរុងរឿងច្រើន មិនផ្សាយទៅច្រើន ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងពូជដែលបុគ្គលសាបព្រោះ ក្នុងស្រែ ប្រកបដោយអង្គ ៨ ទើបជាពូជមានផលច្រើន មានសេចក្តីត្រេកអរច្រើន មាន សេចក្តីចម្រើន ។