ទានូបបត្តិសូត្រ
ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃទាននេះ មាន ៨ យ៉ាង ។ ការកើតឡើងនៃទាន ៨ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ពួកខ្លះ ក្នុងលោកនេះ ឲ្យទាន គឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជា ទានដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះឲ្យនូវវត្ថុណា ក៏ប្រាថ្នានូវវត្ថុនោះ បុគ្គលនោះ ឃើញពួកខត្តិយមហាសាលក្តី ព្រាហ្មណមហាសាលក្តី គហបតិមហាសាលក្តី ដែលកំពុងឆ្អែតស្កប់ស្កល់ មូលមិត្រ បម្រើដោយកាមគុណ ទាំង ៥ ។ បុគ្គលនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អញលុះបែកធ្លាយ រាងកាយស្លាប់ទៅ សូមឲ្យទៅកើតជាមួយនឹងខត្តិយមហាសាលក្តី ព្រាហ្មណមហាសាលក្តី គហបតិមហាសាលក្តី បុគ្គលនោះ ក៏តម្កល់ចិត្តនោះ អធិដ្ឋាន ចិត្តនោះ ចម្រើនចិត្តនោះ ចិត្តរបស់បុគ្គលនោះ ក៏ស៊ប់ក្នុងកាមគុណដ៏ថោកទាប មិនបានចម្រើនគុណធម៌ ដ៏លើសលុបឡើងទៅទៀត លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកខត្តិយមហាសាលខ្លះ ព្រាហ្មណមហាសាលខ្លះ គហបតិមហាសាលខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការសម្រេច នោះឯង ចំពោះបុគ្គលមានសីល មិនចំពោះបុគ្គលទ្រុស្តសីលឡើយ សេចក្តីប្រាថ្នាដោយចិត្តរបស់បុគ្គលមានសីល រមែងសម្រេចព្រោះចិត្តដ៏បរិសុទ្ធ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទាន គឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿង ប្រដាប់ប្រទីប ជាទានដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះឲ្យវត្ថុណា ក៏ ប្រាថ្នាវត្ថុនោះ បុគ្គលនោះ បានឮថា ពួកទេវតាចាតុម្មហារាជិកៈ មានអាយុ វែង មានសម្បុរល្អ មានសេចក្តីសុខច្រើន បុគ្គលនោះ មានសេចក្តីត្រិះ