បុញ្ញកិរិយាវត្ថុសូត្រ
ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុនេះ មាន ៣ យ៉ាង ។ បុញ្ញកិរិយាវត្ថុ ៣ យ៉ាង តើដូចម្តេចខ្លះ ។ គឺទានមយបុញ្ញកិរិយាវត្ថុ ( វត្ថុ ជាទីតាំងនៃការបំពេញបុណ្យសម្រេចអំពីការឲ្យ ) ១ សីលមយបុញ្ញកិរិយាវត្ថុ ( វត្ថុជាទីតាំងនៃការបំពេញបុណ្យសម្រេចអំពីការរក្សាសីល ) ១ ភាវនាមយបុញ្ញកិរិយាវត្ថុ ( វត្ថុជាទីតាំងនៃការបំពេញបុណ្យសម្រេចអំពីការចម្រើន ) ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុ មានប្រមាណតិច ធ្វើសីលមយបុញ្ញកិរិយាវត្ថុ មានប្រមាណតិច បុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនៅឡើយ ។ បុគ្គលនោះ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើតក្នុងត្រកូលមនុស្សថោកទាប ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុ ល្មមប្រមាណ ធ្វើ សីលមយបុញ្ញកិរិយាវត្ថុ ក៏ល្មមប្រមាណ បុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិន ទាន់សម្រេចនៅឡើយ ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែង កើតក្នុងត្រកូលមនុស្សដ៏ខ្ពង់ខ្ពស់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោក នេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ ច្រើនក្រៃលែង បុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនៅឡើយ ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួក ទេវតាចាតុម្មហារាជិកៈ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាទេវតាទាំងនោះ មហារាជ