អដ្ឋកថាបុញ្ញកិរិយាវត្ថុសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបុញ្ញកិរិយាវត្ថុសូត្រទី ៦ ដូចតទៅនេះ ការធ្វើបុណ្យនោះផង ជាទីតាំងនៃអានិសង្សនោះផង ព្រោះដូច្នោះ ទើប ឈ្មោះថា បុញ្ញកិរិយាវត្ថុ ។ ពិតហើយ សត្វទាំងឡាយតាំងចិត្តទុកក្នុង លក្ខណៈនៃទានជាដើម ហើយគិតថា ឈ្មោះថា ទានបែបនេះ ពួកយើងគួរឲ្យ គួររក្សាសីល គួរចម្រើនភាវនា ដូច្នេះហើយ ទើបធ្វើបុណ្យ ។ ទាននោះឯង ឈ្មោះថា ទានមយ ។ ម្យ៉ាងទៀត បណ្តាទានចេតនា សន្និដ្ឋានបកចេតនា ដែលសម្រេចមកអំពីចេតនាដែលដាក់ចិត្ត ចេតនាដំបូង ឈ្មោះថា ទានមយ ដូចវត្ថុដែលសម្រេចមកអំពីម្សៅជាដើម ក៏សម្រេចដោយម្សៅជាដើម ដូច្នោះ ក្នុងពីរបទដ៏សេសក៏មានន័យដូចគ្នា ។ បទថា បរិត្តំ កតំ ហោតិ សេចក្តីថា ឈ្មោះថា បុគ្គលនោះធ្វើតិច គឺតិចតួច ។ បទថា នាភិសម្ភោតិ ប្រែថា រមែងមិនសម្រេចផល ។ បទថា អកតំ ហោតិ សេចក្តីថា មិនបានផ្តើមសេចក្តីព្យាយាមក្នុងភាវនាសោះ ។ បទថា មនុស្សទោភគ្យំ បានដល់ ត្រកូលទាប ៥ ដែលវៀរចាកសម្បត្តិក ្នុងមនុស្សទាំងឡាយ ។ បទថា ឧបបជ្ជតិ បានដល់ រមែងចូលដល់ដោយ អំណាចបដិសន្ធិ អធិប្បាយថា កើតក្នុងត្រកូលទាបនោះ ។ បទថា មត្តសោ កតំ បានដល់ ធ្វើ គឺមិនតិច មិនច្រើន ។ បទថា មនុស្សសោភគ្យំ បាន ដល់ សម្បត្តិនៃត្រកូល ៣ ដែលប្រសើរក្នុងមនុស្ស ។ បទថា អធិមត្តំ បានដល់ ឲ្យមានប្រមាណក្រៃលែង ឬឲ្យរឹងមាំ ។ បទថា អធិគ្គណ្ហន្តិ បានដល់ ប្រកាន់ អធិប្បាយថា ជាបុគ្គលប្រសើរជាង គឺចម្រើនជាង ។