អដ្ឋកថាសប្បុរិសទានសូត្រ
ក្បាលទី 30 · ទំព័រ 594
គប្បីជ្រាបវិនិច្ឆ័យក្នុងសប្បុរិសទានសូត្រទី ៧ ដូចតទៅនេះ បទថា សុចឹ បានដល់ ឲ្យរបស់ដែលស្អាត គឺបរិសុទ្ធ ។ បទថា បណីតំ បានដល់ សម្បូរល្អ ។ បទថា កាលេន បានដល់ សមគួរដល់ការប្រកប ខ្វល់ខ្វាយ ។ បទថា កប្បិយំ បានដល់ ឲ្យតែរបស់ដែលជាកប្បិយ ។ បទថា វិចេយ្យ ទេតិ សេចក្តីថា ជ្រើសរើសបដិគ្គាហក ឬទាន ដោយតាំងចិត្ត ឲ្យយ៉ាងនេះថា ទានដែលឲ្យហើយដល់បុគ្គលនេះ នឹងមានផលច្រើន ដែល ឲ្យដល់បុគ្គលនេះមិនមានផលច្រើន ដូច្នេះហើយ ឲ្យ ។