សប្បុរិសសូត្រ
ម្នាលភិក្ខុទាំងឡាយ សប្បុរស កាលកើតក្នុងត្រកូល រមែង ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ជន ច្រើន ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ដល់មាតាបិតា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តី សុខដល់បុត្តភរិយា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បី សេចក្តីសុខដល់បុរសជាទាសកម្មករ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តី ចម្រើន ដើម្បីសេចក្តីសុខ ដល់មិត្ត និងអាមាត្យទាំងឡាយ ប្រព្រឹត្តទៅដើម្បី ប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ពួកញាតិ ដែលចែក ឋានទៅកាន់បរលោក ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បី សេចក្តីសុខដល់ព្រះរាជា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តី ចម្រើន ដើម្បីសេចក្តីសុខដល់សមណព្រាហ្មណ៍ទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ មហាមេឃ កាលញ៉ាំងសម្ទូងទាំងអស់ ឲ្យសម្រេចព្រម រមែងប្រព្រឹត្ត ទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើនដល់ជនច្រើន ។ បេ ។ មានឧបមាដូច ម្តេចមិញ ម្នាលភិក្ខុទាំងឡាយ សប្បុរស កាលកើតក្នុងត្រកូល រមែង ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ជន ច្រើន ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ដល់មាតា និងបិតាទាំងឡាយ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់បុត្តភរិយា ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តី ចម្រើន ដើម្បីសេចក្ត