អដ្ឋកថាសប្បុរិសសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសប្បុរិសសូត្រទី ៨ ដូចតទៅនេះ បទថា អត្ថាយ បានដល់ ដើម្បីជាប្រយោជន៍ ។ បទថា ហិតាយ សុខាយ បានដល់ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ។ បទថា បុព្វប្បេតានំ បានដល់ ពួកញាតិដែលទៅកាន់បរលោក ។ ក្នុងព្រះសូត្រនេះ កាលព្រះ សម្ពុទ្ធមិនទាន់កើតឡើងក្នុងលោក រមែងបានដល់ស្តេចចក្រពត្តិ ព្រះពោធិសត្វ ព្រះបច្ចេកពុទ្ធ ក្នុងសម័យពុទ្ធកាល រមែងបានដល់ព្រះពុទ្ធ និងសាវ័ក របស់ព្រះពុទ្ធ ។ លោកទាំងនោះ រមែងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បី សេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ញាតិទាំងនោះ តាមដែលពោល ហើយ ។ បទថា ពហុន្នំ វត អត្ថាយ សប្បញ្ញោ ឃរមាវសំ បានដល់ បុគ្គលមានបញ្ញាកាលនៅគ្រប់គ្រងផ្ទះ រមែងនៅដើម្បីប្រយោជន៍ដល់ជនច្រើន បុណ្ណោះ ។ បទថា បុព្វេ ប្រែថា ក្នុងកាលមុន ។ បទថា បុព្វេកតមនុស្សរំ បានដល់ រពឫកដល់ឧបការគុណ ដែលធ្វើទុកមុនរបស់មាតាបិតា ។ បទថា សហធម្មេន សេចក្តីថា បូជាដោយការបូជាបច្ច័យ ព្រមទាំងហេតុ ។ បទថា អបបេ ព្រហ្មចារិនោ សេចក្តីថា នមស្ការ គឺដល់នូវការប្រព្រឹត្តឱនលំទោនដល់ លោកទាំងនោះ ។ បទថា បេសលោ ប្រែថា មានសីលជាទីស្រឡាញ់ ។