បុញ្ញាភិសន្ទសូត្រ
ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តី សុខ ប្រព្រឹត្តទៅដើម្បីសួគ៌ ៨ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តី ត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ។ អានិសង្សនៃបុណ្យ អានិសង្សនៃកុសល ៨ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកដល់ នូវព្រះពុទ្ធជាទីពឹង ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សនៃបុណ្យ អានិសង្ស នៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផល នៃសេចក្តីសុខ ប្រព្រឹត្តទៅដើម្បីសួគ៌ទី ១ រមែងប្រព្រឹត្តទៅដើម្បីសេចក្តី ត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័កជាអ្នកដល់ នូវព្រះធម៌ជាទីពឹង ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សនៃបុណ្យទី ២ ។ បេ ។ រមែងប្រព្រឹត្តទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក ជាអ្នកដល់នូវព្រះសង្ឃជាទីពឹង នេះជាអានិសង្សនៃបុណ្យ អានិសង្សនៃ កុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃ សេចក្តីសុខ ប្រព្រឹត្តទៅដើម្បីសួគ៌ទី ៣ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តី សុខ ។ ម្នាលភិក្ខុទាំងឡាយ ទានទាំង ៥ យ៉ាងនេះ ចាត់ជាមហាទាន ដែល អ្នកប្រាជដឹងថា ជារបស់ប្រសើរ ដឹងថាជារបស់ប្រព្រឹត្តទៅអស់រាត្រីយូរ ដឹង ថាជាវង្សនៃ ( កល្យាណជន ) ជារបស់មានមកក្នុងកាលមុន ជារបស់មិន រោយរាយ ជារបស់